News Technology

[technology][bleft]

How To

[Ikhnow][bsummary]

ក្ដារ​ចុច​ខ្មែរ​ឆ្លាតវៃ​បន្ថែម​មុខងារ​​ថ្មី​​​​ទៀត​ហើយ​សម្រាប់ Android

ក្តារ​ចុច​ខ្មែរ​ឆា្លត​វៃ Khmer Smart Keyboard បាន​ចេញ​កំណែប្រែ​ថ្មី ២.១.១ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​បន្ថែម​មុខងារ​”ទស្សន៍ទាយ​ពាក្យ​ជា​ភាសា​អង់គ្លេស” ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​វាយ​អក្សរ។

KSK-Listing-3 (1)

ឧទាហរណ៍​នៅ​ពេល​អ្នក​វាយ​ពាក្យ “Pred” នោះ​វា​នឹង​ចេញ​ពាក្យ​បន្ថែម​ដូចជា “Predicted, Prediction និង Predict” ដែល​ធ្វើ​ឱ្យ​ការ​វាយ​អក្សរ​កាន់​តែ​រហ័ស​និង​ងាយ​ស្រួល​ជាង​មុន។

លោក​គ្រុយ វណ្ណា បាន​ឱ្យ​ដឹង​ថា កំណែប្រែ​ពី​មុន មាន​តែ​ការ​ទស្សន៍ទាយ​ពាក្យ​ជា​ភាសា​ខ្មែរ​ប៉ុណ្ណោះ តែ​ដើម្បី​ផ្តល់​ជម្រើស​ថ្មី​កាន់​តែ​ងាយ​ដល់​អ្នក​និយម​ក្តារ​ចុច Khmer Smart Keyboard ទើប​ក្រុម​លោក​បាន​បន្ថែម​កំណែប្រែ មាន​ពាក្យ​ទស្សន៍ទាយ​ជា​ភាសា​អង់គ្លេស។

កំណែប្រែ​ថ្មី​ដែល​មាន​មុខងារ​ទស្សន៍ទាយ​ពាក្យ​ជា​ភាសា​អង់គ្លេស​នេះ លោក​វណ្ណា​សង្ឃឹម​ថា​នឹង​មាន​លើ iOs នៅ​សប្ដាហ៍​នេះ​ ឬ​យ៉ាង​យូរ​សប្ដាហ៍​ក្រោយ ព្រោះ​ត្រូវ​រង់​ចាំ​ការ​អនុញ្ញាត​និង​សម្រេច​ពី​ខាង​ក្រុមហ៊ុន Apple ជា​មុន​សិន៕
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)