ទូរសព្ទ Sony Xperia Z5 ពណ៌ផ្កាឈូកអាចនឹងដាក់លក់នាខែមករានេះក្រុមហ៊ុន Sony គ្រោងនឹងបន្ថែមជម្រើសពណ៌
ក្រុមហ៊ុន Sony
គ្រោងនឹងបន្ថែមជម្រើសពណ៌កំពុងពេញនិយមថ្មីមួយទៅលើទូរសព្ទ
Xperia Z5។ នេះបើតាមយោងតាមពាក្យចចាមអារ៉ាមមានប្រភពចេញពីតៃវ៉ាន់។
ប្រភពពីតៃវ៉ាន់បានលើកឡើងថាទូរសព្ទ Z5 ពណ៌ផ្កាឈូកនឹងចេញលក់នៅលើតំបន់ដីកោះនេះមុនគេ ហើយកាលបរិច្ឆេទចេញលក់អាចនៅចុងខែមករានេះ។ ក្រុមហ៊ុនទូរសព្ទដែលនឹងទទួលលក់ផ្ដាច់មុខដំបូងគេនោះនឹងជា ក្រុមហ៊ុន Chunghwa Telecom ហើយគេរំពឹងថាទូរសព្ទនេះនឹងចេញលក់លើទីផ្សារពិភពលោកជាបន្ត បន្ទាប់ផងដែរ។
កាលបរិច្ឆេទចេញលក់នេះគឺជាពេលល្អ ព្រោះវាកៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលជារដូវកាលទិញ ទំនិញ និងទិវានៃក្ដីស្រលាញ់។ គួរបញ្ជាក់ថារូបភាពដែលបានបង្ហាញនេះមិនមែនជារូបបែកធ្លាយនោះទេ តែវាជារូបរាងគំរូដែលអ្នកគាំទ្របានបង្កើតឡើង។
យ៉ាងណាក្ដីវត្តមាននៃទូរសព្ទ Z5 ពណ៌ផ្កាឈូកនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Sony នៅឡើយនោះទេ៕

Post A Comment
No comments :