News Technology

[technology][bleft]

How To

[Ikhnow][bsummary]

មិន​ដល់​ 24​ ម៉ោង​ផង​ Meizu​ MX6​ ទទួល​បានការ​ចុះ​ឈ្មោះ​កុម្ម៉ង់​ទិញ​ជាង​ 3.2​ លាន​នាក់​


​ពីរ​ថ្ងៃមុន​ Meizu​  បាន​បង្ហាញ​ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ​ម៉ូ​ដែល​របស់​ខ្លួន ​គឺ​ MX6​ ដែល​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មាន​លក្ខ​ណះ​សម្បត្តិ​សមប្រកប​សម្រាប់​ការ​ ប្រើប្រាស់​។​ ហើយ​មក​ទល់​នឹង​ពេល​នេះ​ Meizu​ MX6​ មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​លក់​ជា​ផ្លូវ​ការណ៍​នៅ​ឡើង​ទេ​ ដោយ​ក្រុមហ៊ុន​បាន​ដាក់​លក់​តាម​បែប​បញ្ជា​ទិញ​តាម​រយះ​បណ្តាញ​វ៉ិ​ប​សាយ​ ផ្ទាល់​របស់​ក្រុមហ៊ុន​។​ Meizu​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​គ្រាន់តែ​ប្រកាស​ដាក់​លក់​លើ​វ៉ិ​ប​សាយ​ភ្លាម​គឺ​មាន ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ច្រើន​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ថ្មី​នេះ​ ហើយ​មិន​ដល់​ 24​ ម៉ោង​ផង​ក្រុមហ៊ុន​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ទិញ​រហូត​ដល់​ទៅ​ជាង​ 3.2​ លាន​គ្រឿង​ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ MX6​ ពិតជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុមហ៊ុន​ Meizu​។​

​បើ​និយាយ​ពី​សមត្ថភាព​ និង​គុណសម្បត្តិ​សម្រាប់​ប្រើ​ការ​ទូទៅ​ដែល​ភ្ជាប់​មក​ជាមួយ​ MX6​ គឺ​ពិតជា​មិនធម្មតា​ឡើយ​ដោយ​វា​មានការ​រចនា​រូបរាង​យ៉ាង​ប្រណីត​ជាមួយ​ កញ្ចក់​អេ​ក្រង់​ទំហំ​ធំ​ 5.5”​ ទ្រទ្រង់​ការ​បង្ហាញ​រូបភាព​កម្រិត​ Full-HD​ (1080x1920px),​ ដើរ​លើ​បន្ទះ​ឈី​ប​ MediaTek​ Helio​ X20​ SoC​ មាន​អង្គ​គណនា​ 10​ គ្រាប់​ (deca-core),​ រ៉េ​ម​ទំហំ​ 4GB,​ អង្គ​ក្រាហ្វិក​ Mali​ T880MP4,​ អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ 32GB,​ មាន​ថ្ម​ខ្នាត​ 3,060mAh,​ ដំណើរការ​ដោយ​ប្រតិបត្តិការ​ Android​ ជំនាន់​ Marshmallow​ v6.0​ ស្រោប​ដោយ​យួរ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​ Flyme​ UI​ កំនែប្រែ​ចុង​ក្រោយ​ 5.2​។​

​ដោយឡែក​សម្រាប់​កាមេរ៉ា​វិញ​គឺ​ប្រើប្រាស់​កញ្ចក់​ Lens​ និង​បច្ចេកវិទ្យា​ចាប់​រូបភាព​របស់​ SONY​ ស៊េរី​ IMX386​ មាន​ទំហំ​កាមេរ៉ា​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ផ្នែក​ខាងក្រោយ​ និង​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​នៅ​ផ្នែ​ខាង​មុខ​។​ Meizu​ MX6​ ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ $3,00​ ប៉ុណ្ណោះ​៕


ប្រភពពី៖​​ Eworldmagz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)