ក្រុមហ៊ុនទាំង 11 ដែលព្យាយាមទិញ Facebook នៅពេលចេញដំបូង
អ្នកប្រកត់ជាស្គាល់ច្បាស់ហើយដែលអ្វីទៅជា Facebook? Facebook គឺបណ្តាញសង្គមមួយនៅលើអនឡាញដែលអាចលេងជាមួយគ្នាឬទំនាក់ទំនងគ្នាបានជុំវិញពិភពលោកដែលបង្កើតឡើងដោយស្ថាបនិកវ័យក្មេងឈ្មោះ Mark Zuckerberg។បន្ទាប់ពីកម្មវិធី Facebook ត្រូវបានបង្កើតឡើងអស់ 4 ខែដំបូង អ្នកមានលុយនិងក្រុមហ៊ុនធំៗជាច្រើនបាននាំគ្នាមកសុំទិញបណ្តាញសង្គមនេះពីនាយកប្រតិបត្តិលោក Zuckerberg ប៉ុន្តែត្រូវបានគាត់បដិសេធមិនព្រមលក់។។បណ្តាញសង្គមមួយនេះឥឡូវមានអ្នកប្រើប្រាស់វារហូតដល់ 1500 លានអ្នកឯណោះក្នុងមួយខែ។
ហើយបើតាមសៀវភៅ The Facebook Effect ដែលសរសេរដោយលោក David Kerkpatrick បានបញ្ចេចនូវក្រុមហ៊ុនទាំង 12 ដែលព្យាយាមសុំទិញ Facebook ពីលោក Mark Zuckerberg តែមិនបានសម្រេច:
1. នៅឆ្នាំ 2004 ក្រុមហ៊ុនហេរិញ្ញវត្ថុដែលមិនបានបញ្ចេញឈ្មោះបានរកទិញក្នុងតម្លៃ 10 លានដុល្លារ
2. គេហទំព័រហ្គេម Friendster ក៏ព្យយាមទិញដែរ
3. នារដូវក្តៅក្នុងឆ្នាំ 2004 នេះដដែលក្រុមហ៊ុន Google ក៏បានមកសុំទិញយកដែរ
4. ក្នុងខែកុម្ភៈឆ្នាំ 2005 ក្រុមហ៊ុនផ្សព្វផ្សាយទូទាំងសកលរបស់សហរដ្ឋអាមេរិក Viacom បានឲ្យក្នុងតម្លៃ 75 លានដុល្លារ
5. ក្រុមហ៊ុន MySpace ក៏បានចូលមកប្រជែងដេញថ្លៃ
6. កន្លះឆ្នាំក្រោយមកក្រុមហ៊ុនផ្សព្វផ្សាយពត៌មាន News Corp ក៏បានមានគំនិតដូចក្រុមហ៊ុន MySpace ដែរ
7. ក្រុមហ៊ុន Viacom មិនទាន់ចុះចេញក្នុងការព្យាយាមទិញទេក៏បានត្រឡប់មកវិញម្តងទៀតជិតដំណាច់ឆ្នាំ 2005
8. ក្រុមហ៊ុន NBC ក៏បានមកដេញថ្លៃដែរ (គេមិនបានបញ្ជាក់អ្វីច្រើនអំពីការមកដេញថ្លៃទិញទេ)
9. ក្រុមហ៊ុន Viacome បានត្រឡប់មកវិញជាលើកចុងក្រោយក្នុងឆ្នាំ 2006
10. ក្នុងខែកក្កដាឆ្នាំ 2006 ក្រុមហ៊ុន Yahoo បានសម្រេចចិត្តថាចង់ទិញយក Facebook ក្នុងតម្លៃ 1000 លានដុល្លារ
11. ក្រុមហ៊ុន AOL បានព្យាយាមចង់បាន Facebook យ៉ាងខ្លាំងដែលបានឲ្យក្នុងតម្លៃ 1000 លានដុល្លារដូចគ្នា
12. អ្នកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google លោក Tim Armstrong បានបញ្ចុះបញ្ចូលក្រុមហ៊ុន Google ឲ្យទិញ Facebook ដាច់ក្នុងតម្លៃ 15000 លានដុល្លារ
Post A Comment
No comments :