News Technology

[technology][bleft]

How To

[Ikhnow][bsummary]

HP EliteBook Folio G1 ស៊េរី​ថ្មី​ស្ដើង​ខ្លាំង​បំផុត MacBook សុំខ្មាស់

 មុននឹងសម្រេចចិត្តទិញ កុំព្យូទ័រណាមួយ អ្នកទាំងអស់គ្នា ប្រាកដជា មើលទៅលើ កម្លាំងម៉ាស៊ីន មុនគេ បន្ទាប់មក គឺរូបរាង រចនាបថ តែម្ដង ដែលវាដើរតួ យ៉ាងសំខាន់ ទៅលើការ ផ្គាប់ចិត្តអ្នក ប្រើប្រាស់ ហើយរូបរាង រចនាបថ នេះទៀតសោត ក៏បង្ហាញអំពី គុណភាព តម្លៃ និងភាពថ្លៃថ្នូរ របស់កុំព្យូទ័រ នីមួយៗ ផងដែរ។ ហេតុនេះ សម្រាប់អ្នកស្រលាញ់ កុំព្យូទ័រយួរដៃ Laptop មានរូបរាង រចនាបថ ស្រស់ស្អាត ដំណើរការដោយ Windows នោះ ក្រុមហ៊ុន HP មានកុំព្យូទ័រ ជំនាន់ថ្មីមួយ របស់ខ្លួន សម្រាប់បំពេញ តម្រូវការ របស់អតិថិជន។ កុំព្យូទ័រយួរដៃ នោះមាន ឈ្មោះហៅជា ផ្លូវការថា EliteBook Folio G1 ជាប្រភេទ Ultrabook បង្កើតឡើង សម្រាប់អ្នក ស្រលាញ់កុំព្យូទ័រ ស្ដើង ហើយមាន កម្លាំងខ្លាំង។
1
ជាការពិតណាស់ Folio G1 មានកម្រាស់ស្ដើង ជាងពពួក MacBook Air និង The New MacBook ស៊េរីចុងក្រោយ គេបង្អស់ ថែមទៀតផង ដោយវាមាន កម្រាស់ត្រឹមតែ 12.4មម ប៉ុណ្ណោះ ជាមួយនឹងទម្ងន់ 0.99 ក្រាម ដោយតួម៉ាស៊ីន របស់វា ត្រូវបានស្រោប ឡើងពី លោហៈធាតុ ពិសេស។ Folio G1 មានអេក្រង់ ទំហំ 12.5 អ៊ីញ បង្ហាញរូបភាព បានក្នុងកម្រិត Full HD ឬ 1080p x 1920p និងជម្រើសមួយ ផ្សេងទៀត គឺកម្រិត 4K UHD 2840p x 2160p ដង់ស៊ីតេ 352ppi ធានាថា រូបភាពមដ្ឋ រលោងពណ៌ ធម្មជាតិ ច្បាស់ខ្លាំង មិនចាញ់ អេក្រង់ Retina នោះទេ។ ជាងនេះ ទៅទៀត Folio G1 មានកម្លាំង ម៉ាស៊ីនខ្លាំង ដោយវាបានបំពាក់ មកជាមួយ ឈីប CPU របស់ Intel ជំនាន់ទី 6 ពពួក Core M មាន 2 ជម្រើសសម្រាប់ ធ្វើការជ្រើស រើសគឺ Core i5 និង Core i7 អមមក ជាមួយ RAM ទំហំ 8GB អាចបន្ថែម ឡើងដល់ 16GB ជាប្រភេទ DDR4 ថ្មីនិង អង្គផ្ទុក ទិន្នន័យទំហំ 512GB ធានាថា ការប្រើប្រាស់ មានភាព រហ័សខ្លាំងបំផុត។
២
និយាយអំពីរន្ធតំណរភ្ជាប់វិញ គឺវា មានរន្ធ USB Type-C ចំនួន 2 អាចប្រើប្រាស់ ជាមួយរន្ធ Thunderbolt 3 បានថែម ទៀតផង មានន័យថា វាប្រសើរ ជាជាង The New MacBook ដែលមានរន្ធ USB Type-C តែមួយ តែសម្រាប់ Folio G1 វិញ អាចបំពេញ មុខងារ តំណរភ្ជាប់ បានប្រសើរ ជាជាង។ ផ្នែកក្ដារចុច វិញឃើញថា វាមានភាព ពិសេសដោយ Keyboard របស់ Folio G1 មានប្រព័ន្ធ ពន្លឺសម្រាប់ការ ប្រើប្រាស់ នៅពេល យប់បាន ហើយមាន TouchPad ធំស្គាល់ម្រាមដៃ បានដល់ទៅ 5 បញ្ជាលើមុខងារ សំខាន់ៗ ថែមទាំង ផ្ទៃអេក្រង់អាច បត់បាន 180 ឌឺក្រេឯណោះ។ កុំព្យូទ័រនេះ ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Windows 10 ចេញពី ប្រអប់តែម្ដង ដោយវាមាន កម្លាំងថ្ម ប្រើប្រាស់បាន លើស 8 ម៉ោង ដោយវានឹង មានវត្តមាន លក់នៅក្នុង ទីផ្សារនាខែ មីនាខាងមុខ ជាមួយតម្លៃ លក់ប្រហាក់ ប្រហែល 999$ សម្រាប់ម៉ូឌែល Core i5 និង 1250$ សម្រាប់ម៉ូឌែល Core i7។
គួរបញ្ជាក់ផងដែរថា ដោយសារតែ Folio G1 នេះជាប្រភេទ កុំព្យូទ័របែប Ultrabook មានរូបរាងស្ដើង ស្រស់ស្អាត បែបនេះ គឺវាពុំមាន បំពាក់មកជាមួយ កង្ហារឡើយ ព្រោះ CPU របស់វា មិនឡើងកម្ដៅ ខ្លាំងនោះទេ​ ហេតុនេះ វាសាកសម បំផុតសម្រាប់ការ ប្រើប្រាស់ ទូទៅ វាយឯកសារ ប្រើប្រាស់ អ៊ីនធឺណែត ជាដើម សម្រាប់ការ ប្រើប្រាស់ លើមុខងារ ធំៗដូចជា កាត់ត រូបភាព វីដេអូ ឬលេងហ្គេម គឺមិនសាកសម ឡើយ។

Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)