របៀបចុចមើលលេខ IMEI របស់ iPhone ដោយគ្រាន់តែចុចលេខប៉ុន្មានខ្ទង់នេះ សម្រាប់អ្នកមិនទាន់ដឹង!
លេខ IMEI របស់ទូរស័ព្ទនីមួយៗ ពិតជាសំខាន់ ហើយមិនអាចឲ្យនរណាផ្សេងដឹងនោះទេ ជាពិសេស ឈ្មួញខិលខូចមួយចំនួន អាចប្រើប្រាស់លេខ IMEI របស់ទូរស័ព្ទអ្នក សម្រាប់តាមដានអ្នក, ឬលួចយកទូរស័ព្ទអ្នកដោយមិនដឹងខ្លួន ឬបិទដំនើរការរបស់ទូរស័ព្ទអ្នកបាន ជាពិសេសអ្នកប្រើប្រាស់ iPhone គួរប្រុងប្រយ័ត្ន កុំឲ្យនរណាដឹង។
លេខ IMEI របស់ទូរស័ព្ទនីមួយៗ ខុសគ្នា ដូចនេះទោះបីម៉ូឌែលទូរស័ព្ទដូចគ្នា ក៏មិនច្រលំគ្នាដែរ បើសិនជាអ្នកចាំលេខ IMEI របស់អ្នកច្បាស់ អ្នកនឹងដឹងថាមួយណាជាទូរស័ព្ទរបស់អ្នក។ ដោយសារតែការចង់ដឹងរបស់អ្នកប្រើប្រាស់ iPhone មួយចំនួន ទើបចង់បង្ហាញពីរបៀបមួយទៀត ឆែកមើលលេខ IMEI នេះលើ iPhone ។
- អ្នកអាចចូលទៅកាន់កន្លែងខល បន្ទាប់វាយលេខ *#06#
- បន្ទាប់អ្នកនឹងឃើញលេខ IMEI របស់ iPhone អ្នកភ្លាម
បើវិធីធម្មតា អ្នកអាចចូលទៅកាន់ Settings > General > About រួចអូសចុះក្រោមបន្តិច អ្នកនឹងឃើញត្រង់កន្លែងបង្ហាញលេខ IMEI របស់ iPhone នោះ តែវាចំណាយពេលយូរជាង ការចូលតាមកន្លែងចុចលេខខលបន្តិច។
Post A Comment
No comments :