News Technology

[technology][bleft]

How To

[Ikhnow][bsummary]

Micorosft ចេញ​ជា​ផ្លូវ​ការនូវ Microsoft Surface Pro 4

ឧបករណ៍​នេះ​ធ្វើ​ការ​ភ្ជាប់ទៅកាន់ទូរស័ព្ទ​របស់​អ្ន​កតាម​រយៈតំណភ្ជាប់​ដែល​ មាន​ស្រាប់គឺ USB ប្រភេទ C នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ ។ ឧបករណ៍​នេះ គឺអាច​ប្រើប្រាស់​បានទាំងប្រភេទ HDMI និង​ DisplayPort និង​មាន​ភ្ជាប់​មក​ជាមួយ​នឹង​រន្ធ​សម្រាប់​ដោត USB ports ដល់ទី ៣ រន្ធ​ផងដែរ ។ នៅ​ក្នុង​ពេល​អ្ន​កកំពុង​ប្រើប្រាស់មុខងារ Continuum គឺ​អ្នក​នៅ​តែ​អាច​ប្រើប្រាស់​ទូរស័ព្ទ​របស់​បាន​ដូចធម្មតា ដោយ​វា​មិន​អាស្រ័យ​គ្នា​នោះទេ។ ហើយ​អ្នក​ក៏​ប្រើប្រាស់​នូវ Flash drives ដោយ​ភ្ជាប់​តាមរយៈ Dock នេះទៅកាន់ទូរស័ព្ទ​របស់អ្នក​បាន​ផងដែរ។
 Surface Pro 4 មាន​បំពាក់នូវកាមេរ៉ាក្រោយទំហំ 8MP និង​ប្រើប្រាស់​ប្រភេទអេក្រង់ Gorilla Glass ជំនាន់ទី ៤ ចុងក្រោយ ដែល​មាន​កម្រាស់ត្រឹមតែ 0.4 mm តែប៉ុណ្ណោះ។ នៅ​ខាងក្រោមគឺ​អេក្រង់​ដែល​ប្រើប្រាស់បច្ចេក​វិទ្យា​ PixelSense ដែល​បង្កើតឡើង​ដើម្បី​ឲ្យ​តំណើរការនៃការ​ Touch និង​ការ​ប្រើប៊ិច មាន​ប្រសិទ្ធភាពជាងមុន ដែល​ប៊ិច​សម្រាប់​ Surface Pro 4 នេះ អាចកាន់ថ្ម​រហូត​ដល់រយៈពេល ១ ឆ្នាំ ផងដែរ។ សម្រាប់កម្រិត​ភ្ញោចនៃ​ការ​សង្កត់​របស់ប៊ិច គឺ​មានដល់​ទៅ ១០២៤ កម្រិតឯណោះ ហើយ​អ្នក​អាច​ភ្ជាប់ជា​មួយ​តួ​របស់​ Surface Pro 4 ដោយផ្ទាល់​បាន​ផងដែរ។ ហើយ​ប៊ិចថ្មីនេះ ក៏​អាច​ឲ្យ​អា​ច​ប្រើមុខងារ Cortana បាន​ផងដែរ​ដោយ​គ្រាន់តែចុច​គូថប៊ិច​ឲ្យ​ជាប់​។សម្រាប់ Type Cover សម្រាប់ Surface Pro 4 ក៏​ត្រូវ​បាន​កែ​សម្រួ​ល​ជាថ្មី ដែល​វា​មាន​កម្រាស់ស្ដើង​ជាមុន ដែល​វា​ផ្ដល់ឲ្យ​អ្នកអាច​ធ្វើ​ការ​វាយ​បាន​លឿន និង​ស្ងាត់​ជាងមុន។ វាក៏​បាន​ធ្វើ​ការ​ពង្រីក​ទំហំ​របស់ trackpad ធំជាង​មុន ៤០ ភាគរយ និង​អាច​ប្រើ Touch ដល់ទៅ ៥ ម្រាម​តំណាលគ្នាផងដែរ។


ខាងក្រោម​ជា​វីដេអូ​ដែល​បង្ហាញពី Microsoft Surface Pro 4៖
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)