របៀបកំណត់ Tage នៅក្នុង Facebook មិនអោយបង្ហាញក្នុង Timeline Profile យើង
ការប្រើប្រាស់ Facebook មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកខ្លះលេង Facebook ដើម្បីការកំសាន្ដ ចែករំលែចំណេះដឹង នឹងផ្សព្វផ្សាយផលិតផល សម្រាប់អ្នកចូលចិត្ដថតរូបហើយ Post ក្នុង Facebook ហើយបាន Tage ទៅអោយមិត្ដភក្ដិក្រុមគ្រួសារ នឹងអ្នកដែលស្គាល់ ដើម្បីអោយឃើញនឹងបានដឹងភ្លាមៗ ។ ក្នុងនោះក៏មានអ្នកមួយចំនួន ក៏បានប្រើ Tage ដើម្បីផ្សព្វផ្សាយផលិតផល ឫរូបភាពអាសអាភាស ចូលនៅក្នុង Timeline Profile យើង ដែលធ្វើអោយមានផលប៉ះពាល់ដល់យើង។
ខាងក្រោមនេះគឺជារបៀបកំណត់ Tage នៅក្នុង Facebook មិនអោយបង្ហាញក្នុង Timeline Profile យើង ហើយយើងអាចអោយបង្ហាញតែ Tage ណាដែលយើងចង់អោយបង្ហាញ។
១.ចូលទៅកាន់ Profile របស់យើង បន្ទាប់មកចុចលើសញ្ញាដូចរូប
២. បន្ទាប់មកយកពាក្យ Settings ហើយចុចលើពាក្យ Timeline and Tagging បន្ទាប់ចុចពាក្យ Edit
៣. បន្ទាប់មកជ្រើសរើសយក Enabled ហើយចុច Close
៤.នៅពេលនេះអ្នកបានកំណត់រួចហើយ នៅពេលមានអ្នកណា Tage មកវានឹង សួរថា យើងចង់បង្ហាញនៅក្នុង Timeline Profile ឫអត់ ?បើយើងមិនចង់បង្ហាញ យើចុចបិទ តែបើយយើងចង់បង្ហាញ សូមចុចដូចរូប៖
ទស្សនាវីឌីអូខាងក្រោម៖
Post A Comment
No comments :