News Technology

[technology][bleft]

How To

[Ikhnow][bsummary]

របៀប​បំលែង​វីដេអូ​ក្នុង YouTube ជា​ខារ៉ាអូខេ​សម្រាប់​ច្រៀង​លេង​ដោយ​បិទ​សម្លេង​អ្នក​ច្រៀងបាន

កាលពីសប្តាហ៍មុន ខេមបូ បានធ្វើ បទបង្ហាញ អំពីឧបករណ៍ ច្រៀងខារ៉ាអូខេ ដ៏តូចច្រឡឹងមួយ សម្រាប់ច្រៀងលេង នៅផ្ទះ។ ហើយសម្រាប់ ថ្ងៃនេះវិញ​ យើងនឹងបង្ហាញ មិត្តអ្នកអាន ទាំងអស់គ្នា អំពី របៀបបំលែង វីដេអូក្នុង YouTube ជាខារ៉ាអូខេ វិញម្តង សម្រាប់ច្រៀងលេង ដោយបិទសម្លេង អ្នកច្រៀងចោល។
cover
ចំពោះវិធីសាស្រ្ត ដើម្បីបំលែង បាននោះ គឺជាដំបូង អ្នកទាំង អស់គ្នា ត្រូវតែ ប្រើប្រាស់ កម្មវិធី VLC សម្រាប់ ចាក់ចម្រៀង ហើយវិធីនេះ អនុវត្ត បានតែលើ កុំព្យូទ័រប៉ុណ្ណោះ ម្យ៉ាងទៀត កុំព្យូទ័រ របស់អ្នក ក៏ត្រូវមាន អ៊ីនធើណេត ដែលមានល្បឿន ផងដែរ ដើម្បីចាក់ ខារ៉ាអូខេ បានរលូន មិនទាក់។
របៀបបំលែង៖
  • ដំបូង អ្នកត្រូវ តម្លើងកម្មវិធី ចាក់វីដេអូ VLC ជាមុនសិន ទាញយក តាមតំណរនេះ រួចតម្លើងវា
  • បន្ទាប់មកសូម ចូលទៅកាន់ YouTube រួចស្វែងរក ចម្រៀងមួយបទ (ត្រូវតែជា ចម្រៀង ខារ៉ាអូខេ ដែលមាន អក្សររត់ ពីក្រោម ដូចជាបទ ដែលកូពី ចេញពីឌីស)
  • សូមធ្វើការចម្លងតំណរ (Copy Link) របស់បទចម្រៀងនោះ
  • បន្ទាប់មក សូមចូលទៅកាន់ កម្មវិធីចាក់ វីដេអូ VLC > រួចចុច លើពាក្យ Media > ជ្រើសរើសពាក្យ Steam > ចុចត្រង់ពាក្យ Network > សូមធ្វើការ ចម្លងតំណរ (Paste Link) នៃបទចម្រៀងនោះ ចូលក្នុងប្រអប់ Please enter a network URL > បន្ទាប់មកសូម ចុចពាក្យ Play > នោះវានឹង ចាក់បទចម្រៀង ដែលយើង បានចម្លងមក
  • បន្ទាប់មកសូមធ្វើការចុច Mouse ខាងស្តាំ > រួចជ្រើស យកពាក្យ Audio > Stereo Mode > Left
  • នោះអ្នកនឹងលែងលឺសម្លេង អ្នកចម្រៀង ហើយលឺតែ ភ្លេងប៉ុណ្ណោះ
បញ្ជាក់៖ សូមជ្រើសរើសចម្រៀងណា ដែលជាលក្ខណៈ Stereo បើអ្នកជ្រើសរើស ចម្រៀងជា លក្ខណៈ Mono គឺវាមិន ដំណើរការទេ។
ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖ រីករាយក្នុងការច្រៀងលេងកំសាន្ត ក្នុងថ្ងៃ​ ឈប់សម្រាក ថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល 2016 នេះទាំងអស់ គ្នាណា ហើយប្រសិនបើ មានចម្ងល់ អ្វីមួយ អាចសួរ មកកាន់ គេហទំព័រ យើងខ្ញុំបាន! ពួកយើង រីករាយនឹង ដោះ ស្រាយជូន ជានិច្ច!!!
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)