៥ដំណាក់កាលត្រូវឆ្លងកាត់ ក្នុងការដាក់វីដេអូឲ្យរកលុយលើ Youtube
អ្នកប្រហែលជាធ្លាប់ឮហើយថា
មនុស្សមួយចំនួនអាចរកចំណូលបានយ៉ាងច្រើនតាមរយៈ Youtube Channel
របស់ពួកគេ។
ដូចនេះអ្នកប្រាកដជាឆ្ងល់ហើយថាតើពួកគេធ្វើយ៉ាងមិចទើបអាចរក
ចំណូលបានពី Youtube។ តោះ! កុំបង្អង់យូរទៅមើលចំណុចខាងក្រោម
អាចជួយឲ្យអ្នកដឹងពីវិធីសាស្ត្រក្នុងការដាក់វីដេអូរបស់អ្នកឲ្យ
រកលុយលើ Youtube៖
១. អ្នកត្រូវមាន Youtube Channel Account ជាមុនសិន

@ ដើម្បីទទួលបាន Youtube Account អ្នកត្រូវប្រើគណនី Gmail (ឧ. myaccount@gmail.com) របស់អ្នកក្នុងការបង្កើត។ ពេលបង្កើត អ្នកត្រូវរកឈ្មោះណាងាយ ខ្លី និងទាក់ទាញដក់ឲ្យ Youtube Channel របស់អ្នក ដូច្នេះគេនឹងងាយរកមិនខាន។
២. បង្ហោះវីដេអូទៅក្នុង Channel នោះ

@គួរតែជ្រើសរើសនូវវីដេអូណាដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីបុគ្គលទូទៅ។
@ចំណងជើងនៃវីដេអូត្រូវតែទាក់ទាញ។
@កំណត់ពេលវេលាច្បាស់លាស់ក្នុងការបង្ហោះវីដេអូ។
៣. បង្កើនចំនួនអ្នកទស្សនា

@មានវីដេអូថ្មីៗសម្រាប់អ្នកទស្សនា។
@ប្រើប្រាស់បណ្ដាញសង្គម ដូចជា Facebook ដើម្បី Share វីដេអូ Youtube របស់អ្នក ដូច្នេះគេនឹងគេស្គាល់ Youtube Channel របស់អ្នកបានកាន់តែច្រើន។
@មានទំនាក់ទំនងល្អជាមួយអ្នកទស្សនា តាមរយៈការឆ្លើយតបនូវសំនួរនានាដែលអ្នកទស្សនាបានចោទសួរទៅលើវីដេអូរបស់អ្នក។
៤. Monetize វីដេអូដែលមានក្នុង Youtube Channel របស់អ្នក

@ដើម្បីទទួលបានចំណូលពី Youtube អ្នកត្រូវអនុញ្ញាតឲ្យ Youtube ដាក់ការផ្សាយពាណិជ្ជកម្មនានាទៅលើវីដេអូរបស់អ្នក។
@ចូលទៅកាន់ Video Manager ហើយចុចលើសញ្ញាដុល្លារ ($) និង ធីកយក Monetize with ads លើវីដេអូណា ដែលអ្នកចង់ឲ្យ Youtube ផ្សាយពាណិជ្ជកម្មដើម្បីបានលុយ។
@តែត្រូវចាំថាវីដេអូដែលអាចដាក់ Monetize បាន លុះត្រាតែមិនមែនជាវីដេអូដែលមានកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។
៥. ភ្ជាប់ Youtube Channel ទៅកាន់ Google Adsense
@ចូលទៅគេហទំព័រ Google Adsense រួចធ្វើការ Log In ដោយប្រើ Youtube Account របស់អ្នក។ (Adsense នីមួយៗមានតម្លៃខុសគ្នា ដូចនេះអ្នកគួរតែសម្រេចចិត្តឲ្យច្បាស់មុនអនុញ្ញាត Google ដាក់ការពាណិជ្ជកម្មនានាលើវីដេអូរបស់អ្នក)។
@អ្នកត្រូវតែមានគណនីធនាគារ Paypal ឬ Master Card ដើម្បីអនុញ្ញាតឲ្យ Youtube អាចបញ្ចូលថវិកាទៅក្នុងគណនីរបស់អ្នក នៅពេលវីដេអូរបស់អ្នកមានអ្នកទស្សនាច្រើន។

ចំណាំ៖ ចំណូលទាំងអស់គឺគិតតាមចំនួន និងរយៈពេលដែលអ្នកទស្សនាបានចំណាយលើវីដេអូរបស់អ្នក។

Post A Comment
No comments :