News Technology

[technology][bleft]

How To

[Ikhnow][bsummary]

វិធី​បញ្ជា​ឲ្យ​កុំព្យូទ័រ​អាន​អ្វី​ដែល​យើង​សរសេរ ​ដែល​មិន​សូវ​មាន​អ្នក​ដឹង​ឡើយ​

រូបភាព៖ វិធីបញ្ជាឲ្យកុំព្យូទ័រអានអ្វីដែលយើងសរសេរ ដែលមិនសូវមានអ្នកដឹងឡើយ!
តើប្រិយមិត្តធ្លាប់ចង់ឲ្យកុំព្យូទ័រអានអ្វីដែលអ្នកសរសេរដែរឬទេ? ការអាចធ្វើឲ្យកុំព្យូទ័រអាននូវអ្វីដែលយើងសរសេរ មានអត្ថប្រយោជន៍សំខាន់ៗពីរយ៉ាង។ ទីមួយ សម្រាប់អ្នកកំពុងរៀនភាសាអង់គ្លេស នៅពេលចង់ដឹងពីការបញ្ចេញសំឡេងរបស់ពាក្យណាមួយ ពួកគេអាចប្រើវិធីនេះបាន។ មិនបាច់ចំណាយពេលទៅឆែករកពាក្យនៅក្នុងវចនានុក្រមដើម្បីដឹងរបៀបអាននោះឡើយ។ ទីពីរ គឺដើម្បីបង្អួតមិត្តភក្តិរបស់អ្នក។ មានអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ច្រើនណាស់ ប៉ុន្តែមិនប្រាកដថាពួកគេចេះវិធីធ្វើឲ្យកុំព្យូទ័រអានអ្វីដែលយើងសរសេរនេះទេ។
ឥឡូវយើងងាកមកមើលរបៀបធ្វើវិញម្តង។ ដើម្បីធ្វើវាបាន អ្នកគ្រាន់តែត្រូវការកម្មវិធី Notepad ដែលមានស្រាប់នៅក្នុង Windows ប៉ុណ្ណោះ។
១. បើកកម្មវិធី Notepad រួចបង្កើត
២. ចម្លង និងបិទភ្ជាប់ (Copy and Paste) កូដខាងក្រោមនេះ
    
     Dim Message, Speak
          Message=InputBox("Enter text","Type to Speak")
          Set Speak=CreateObject("sapi.spvoice")
          Speak.Speak Message

៣. ចុចលើ File Menu => Save As => ជ្រើសយក All Types នៅក្នុងជម្រើស Save as Type និងរក្សាឯកសារទុកជា Speak.vbs ឬឈ្មោះអ្វីក៏បានឲ្យតែមានឈ្មោះខាងចុង (.vbs)។ ឧទាហរណ៍ឈ្មោះ ReadTextFromThePhnomPenhTimes.vbs។
៤. ចុចពីរដងលើឯកសារដែលបានរក្សាទុកដើម្បីបើកវា នោះនឹងបង្ហាញផ្ទាំងមួយឡើងដូចខាងក្រោម។ បន្ទាប់ពីរវាយបញ្ចូលអត្ថបទទៅក្នុងប្រអប់នោះរួច ចុចលើ OK កុំព្យូទ័រនឹងអានអត្ថបទនោះ។
 
ចំណាំ៖ ឯកសារប្រភេទ vbs នេះអាចដំណើរការបានលើប្រព័ន្ធប្រតិបត្តិការ Windows ដូចជា Windows XP, 7, 8, 8.1 និង Windows 10។ វិធីនេះមិនអាចអានភាសាខ្មែរបានទេ ប៉ុន្តែវាអាចអានភាសាអង់គ្លេសបាន៕
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)