តម្លៃទូរស័ព្ទពេញនិយមនៅប្រទេសកម្ពុជា សំរាប់ពាក់កណ្តាលខែកុម្ភៈ
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពិតជារហ័សមែនទែន ទូរស័ព្ទដែលមាននៅក្នុងតារាងក៏នៅតែបន្តធ្លាក់ថ្លៃបន្តិចម្តងៗ។ រីឯកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនល្បីៗ ក៏ជិតបង្ហាញវត្តមាននៅក្នុងខែកុម្ភៈនេះផងដែរ ដូចនេះយើងនឹងបានឃើញទាំងអស់គ្នា។
សម្រាប់ការនាំចូលទូរស័ព្ទថ្មីៗនៅក្នុងសប្តាហ៍នេះ ហាក់បីដូចជាស្ងប់ស្ងាត់បន្តិច ហើយនេះក៏មិនចោទជាបញ្ហាដែរ ដូច្នេះមិត្តអ្នកអាន អាចបង្វែរអារម្មណ៍មកតាមដានតម្លៃទូរស័ព្ទនៅក្នុងតារាងខាងក្រោមនេះបាន។
សូមទស្សនាតារាងទើបអាប់ដេតតម្លៃថ្មីនៅខាងក្រោម៖
តម្លៃទូរស័ព្ទដែលធ្លាក់ថ្លៃនាសប្តាហ៍នេះមានដូចជា៖
- iPhone 6 Plus 16GB ធ្លាក់ថ្លៃប្រមាណ 5 ដុល្លារ
- iPhone 6 Plus 64GB ធ្លាក់ថ្លៃប្រមាណ 25 ដុល្លារ
- iPhone 6s 64GB ធ្លាក់ថ្លៃប្រមាណ 5 ដុល្លារ
- Galaxy Note 5 ធ្លាក់ថ្លៃប្រមាណ 10 ដុល្លារ
- Galaxy A8 ធ្លាក់ថ្លៃប្រមាណ 21 ដុល្លារ
- Galaxy A7 ធ្លាក់ថ្លៃប្រមាណ 21 ដុល្លារ
- Galaxy A5 ធ្លាក់ថ្លៃប្រមាណ 25 ដុល្លារ
- Galaxy A3 ធ្លាក់ថ្លៃប្រមាណ 10 ដុល្លារ
- Xperia Z5 ធ្លាក់ថ្លៃប្រមាណ 45 ដុល្លារ
ប្រភព៖ Cambo Report
Post A Comment
No comments :