News Technology

[technology][bleft]

How To

[Ikhnow][bsummary]

គន្លឹះ​​ ៣​របៀបជួយ​អ្នក​ Copy រូបថត វីដេអូ និង​ឯកសារ​ផ្សេង​ៗ​ពី iPhone/iPad/iPod ចេញ​ចូល​កុំព្យូទ័រ​​បាន​យ៉ាង​ងាយស្រួល


នៅ​លើ​ទូរស័ព្ទ iPhone ឬ iPad និង iPod គឺ​មិន​​មាន​លក្ខណៈ​សាមញ្ញ​ងាយស្រួល ក្នុង​ការ copy ឯកសារ​ចេញចូល​ជាមួយ​កុំព្យូទ័រ ដូច​នៅ​លើ​ទូរស័ព្ទ/ថេប្លេត Android នោះ​ទេ។ ទំព័រ​នេះ យើង​សូម​លើក​យក​ពី​វិធីសាស្ត្រ​ខុសគ្នា​ចំនួន៣ មក​បង្ហាញ​ជូន​ប្រិយមិត្ត​អំពី​ការ​ copy ឯកសារ (រូបភាព ឬ​វីដេអូ​ចេញ,...) ពី iPhone គ្រប់​ជំនាន់​បាន។
១) វិធីសាស្ត្រ​ទី១៖ ​Copy វីដេអូ​ចេញ​ពី iPhone 6 (Plus) ឬ​គ្រប់ iDevice ទៅ​ក្នុង​កុំព្យូទ័រ​ដោយ​ប្រើ​កម្មវិធី AnyTrans

កម្មវិធី AnyTrans អាច​ឱ្យ​អ្នក copy ឯកសារ​ដូច​ជា photo video, movies, music videos និង TV Shows ពី​ទូរស័ព្ទ iPhone ចូល​ទៅ​ក្នុង​កុំព្យូទ័រ​បាន​យ៉ាង​ងាយស្រួល។
- ទាញ​យក​កម្មវិធី iMobie AnyTrans 4.50 Build 20150514 + Key សម្រាប់ Windows
- បន្ទាប់ពី​បាន​ដំឡើង AnyTrans រួច សូម​បើក​កម្មវិធី​នេះ​ឡើង រួច​ដោត iPhone/iPad/iPod ទៅ​នឹង​កុំព្យូទ័រ
- កម្មវិធី AnyTrans នេះ​អាច​ឱ្យ copy ដូច​ជា Audio, Videos, Photos, Safari និង File System ជាដើម។

ឧទាហរណ៍៖ អ្នក​ចង់ copy វីដេអូ ដូច្នេះ​សូម​ចុច​លើ​ប៊ូតុង ‘Videos’ រួច​ជ្រើសរើស​ប្រភេទ​វីដេអូ​មាន​ដូច​ជា៖ Movies, Home Video, TV Shows, Music Videos, Photo Video, Time-lapse និង Slo-Mo ជាដើម។ (ដូច​រូប)
- ផ្ទាំង​បង្ហាញ​បញ្ជី​វីដេអូ​នឹង​បើក​ឡើង ដើម្បី​ឱ្យ​អ្នក​ជ្រើសរើស (select) វីដេអូ​ដែល​ចង់ copy ចូល​ទៅ​កុំព្យូទ័រ។ ពេល​ជ្រើសរើស​សូម​ចុច​ធីក នៅ​លើ​ប្រអប់​ស្ថិត​នៅ​ពី​មុខ​វីដេអូ រួច​ហើយ ចុច​លើ​ប៊ូតុង ‘To Computer’ ដែល​ស្ថិត​នៅ​ចំហៀង​ខាង​ស្ដាំ និង​ផ្នែក​ខាង​លើ​របស់ AnyTrans។
២) ​វិធីសាស្ត្រ​ទី២៖ Copy វីដេអូ​ចេញ​ពី iPhone 6 (Plus) ឬ iDevice ផ្សេងៗ​ទៀត​ជាមួយ​ផ្ទាំង AutoPlay

- ភ្ជាប់ iPhone ជាមួយ​កុំព្យូទ័រ នោះ​ផ្ទាំង AutoPlay នឹង​បើក​ឡើង​ដោយ​ស្វ័យប្រវត្តិ
- ចុច​លើ “Import Pictures and Videos”។
- ចុច​លើ “Import” ដើម្បី​ចាប់ផ្ដើម​ដំណើរការ copy វីដេអូ និង​រូបថត​ពី iPhone ចូល​ក្នុង​កុំព្យូទ័រ។
៣) វិធីសាស្ត្រ​ទី៣៖ Copy វីដេអូ​ពី​ទូរស័ព្ទ iPhone 6 (Plus) ឬ iDevice ដទៃ​ទៀត​តាម iPhoto

១) ដោត iPhone ឬ iDevice ផ្សេង​ទៀត​របស់​អ្នក ចូល​ទៅ​កុំព្យូទ័រ Mac ហើយ iPhoto នឹង​បើក​ឡើង​ដោយ​ស្វ័យប្រវត្តិ។
២) ចុច​លើ​ឈ្មោះ​ឧបករណ៍ (Device name) ដែល​ស្ថិត​នៅ panel ខាង​ឆ្វេង​ក្នុង​ផ្នែក Device រួច​ស្វែងរក​វីដេអូ​ដែល​អ្នក​ចង់ copy រួច​ចុច Import Select។
ប្រភពពីរ៖ Thephnompenhtime
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)