វិធីស្វែងរកនូវ Default password របស់ Router
ពេលខ្លះអ្នកពិតជាបានភ្លេចនូវព័ត៌មានមួយចំនួនកន្លងមក តួយ៉ាងដូចជា លេខសម្ងាត់របស់កុំព្យូទ័រ លេខសម្ងាត់របស់ E-mail ពិសេសនោះចំពោះអ្នកដែលចង់ធ្វើការជាមួយនឹង Router តែមិនដឹងនូវ default password សម្រាប់ log ចូលវាបាន សូមកុំបារម្ភអ្នកអាចសាកល្បងស្វែងរកនូវ default password របស់ Router បានតាមរយៈការស្វែងរកនៅក្នុងគេហទំព័រ http://www.routerpasswords.com ។
http://www.routerpasswords.comជាគេហទំព័រមួយដែលផ្ដល់ជួននូវព័ត៌មានស្ដីពី default password របស់ Router, phone និង DVRដោយឥតគិតថ្លៃ ។ routerpasswords.com អ្នកអាចស្វែងរកនូវ default password ហើយអ្នកក៏អាចចូលរួមបញ្ចូលនូវ ព័ត៌មាននៃ default password របស់ឧបករណ៍ ថ្មីៗដែលទើបតែបានផលិតនោះបានដែរ ។
ការប្រើប្រាស់ routerpasswords.com
អ្នកគ្រាន់តែបើនូវ web browser ដែលមានស្រេចនៅក្នុងកុំព្យូទ័រលោកអ្នក ហើយបន្ទាប់មកគ្រាន់តែ វាយនូវអាស័យដ្ឋាននេះ http://www.routerpasswords.com ចូលទៅក្នុង address bar របស់ web browser រួចចុច Enter ។

នៅពេលដែលទំព័ររបស់ RouterPassword.comលេចចេញមកអ្នកគ្រាន់តែ វាយនូវម៉ាកយីហោនៃឧបករណ៍ (RouterBrand name) របស់អ្នកចូលទៅក្នុងប្រអប់ Select Router Make: ហើយចុច button Find Password ឬ ចុច [Enter] នោះវានឹងរាយនូវ ម៉ូដែលផ្សេងៗ ជាមួយនឹង user name និង password នៃ Router ដែលអ្នកកំពុងតែស្វែងរកនោះ ។
ចូលរួមបញ្ចូលព័ត៌មាននៅលើឧបករណ៍ថ្មីដែលអ្នកបានដឹង
លោកអ្នកក៏អាចចូលរួមបញ្ចូលនូវ default password នៃឧបករណ៍ណាដែលមិនទាន់មាននៅក្នុង គេហទំព័រនេះបានដែរ ។ ដើម្បីបញ្ចូលព័ត៌មាន default password បាន ដោយគ្រាន់តែចុចនៅត្រង់ Add Passwordនៅគេហទំព័រនេះនៅខាងស្ដាំងដៃផ្នែកខាងលើ ។
បន្ទាប់មកអ្នកគ្រាន់តែបំពេញព័ត៌មានមួយចំនួនទាក់ទងទៅនឹង ឧបករណ៍របស់អ្នកដូចជា ម៉ាក ម៉ូដែល ប្រភេទ username និង default password សម្រាប់ log ចូលឧបករណ៍ទាំងនោះ ព្រមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមួយចំនួន ។ បន្ទាប់ពីអ្នកបាន submit រួច រាល់ព័ត៌មានទាំងអស់នឹងត្រូវត្រួតពិនិត្យពីខាង RouterPassword.com ទៅលើព័ត៌មានដែលអ្នកបានចញ្ចូលទាំងនោះជាមុនសិន ដោយចំណាយពេល ២៤ ទៅ ៤៨ ម៉ោង ទាល់តែព័ត៌មានទាំងនោះត្រឹមត្រូវទើបគេបញ្ចូលទៅក្នុង database របស់ RouterPassword.com ។
Labels
Ikhnow
Post A Comment
No comments :