កាន់តែងាយស្រួលក្នុងការលាក់ folder ជាមួយ notepad
ការប្រើប្រាស់កុំព្យូទ័រ លោកអ្នកតែងតែបារម្ភជាមួយនឹងការទុកដាក់ឯកសារ ខ្លាចអ្នកផ្សេងបើក copy ឬ លុបចោល ដូចេ្នះហើយលោកអ្នកច្រើនរកវិធីណាមួយ ដើម្បីការពារឯកសារដូចជាប្រើប្រាស់កម្មវិធីជាដើម ។ ឥឡូវនេះយើងសូមលើកយកការលាក់ Folder បានយ៉ាងស្រួលនឹងរហ័សដូចខាងក្រោម
ការលាក់ Folder
នេះគឺជាវិធីមួយដែលអាចធ្វើការលាក់ Folder បានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចលើ Key start windows + R បន្ទាប់មកវាយពាក្យថា notepad
បន្ទាប់មកលោកអ្នកវាយពាក្យថា attrib +s +h និងទីតាំងរបស់ Folder ដែលចង់លាក់
ឧទាហរណ៍ attrib +s + h “E:\software\New folder\Adobe CC”
រួចហើយចុច Ctrl + S បន្ទាប់មកស្វែងរកទីតំាងណាមួយ ដើម្បីរក្សាទុក File notepad ដែលបានបង្កើត ហើយដាក់ឈ្មោះឲ្យ File នឹងត្រូវដាក់ extension .bat នៅពីក្រោយឈ្មោះ file
នៅពេលនោះវានឹងបង្កើតទៅជា File មួយ នៅលើទីតំាងដែលបានរក្សាទុក បន្ទាប់មកលោកអ្នក Double Click ទៅលើ File នោះវានឹងធ្វើការលាក់ Folder
ការបង្ហាញ Show
ដើម្បីធ្វើការបង្ហាញមកវិញ លោកអ្នកគ្រាន់តែ Right Click លើ File ដែលបានបង្កើត ហើយយកពាក្យថា Edit
បន្ទាប់មកលោកអ្នកធ្វើការ change សញ្ញា + ទៅជាសញ្ញា - វិញ រួចហើយ save file បន្ទាប់មកទៅ Run file នោះដែលបានរក្សាទុកនៅលើទីតំាងខាងលើ (ការលាក់) នៅពេលនោះវានឹងបង្ហាញ Folder ដែលបានលាក់នោះមកវិញ
Post A Comment
No comments :