News Technology

[technology][bleft]

How To

[Ikhnow][bsummary]

តើ​រវាង GPU ពពួក nVidia និង AMD គួរ​ជ្រើស​រើស​យក​មួយ​ណា? យើង​មាន​ចម្លើយ​ជូន!


ការជ្រើសរើសយកកុំព្យូទ័រ​មក​ប្រើ​ប្រាស់ ក្រៅ​ពី​ពិនិត្យ​មើល​ទៅ​លើ​ផ្នែក​រឹង​ធំៗ​ដូច​ជា CPU, RAM, Motherboard, ទំហំ​អេក្រង់, កម្រិត​រូបភាព, កម្លាំង​ថ្ម, កម្លាំង Power Supply ជាដើម យើងតែង​តែ​មើល​ទៅ​លើ​ផ្នែក​សំខាន់​មួយ​ផ្សេង​ទៀត​គឺ GPU ដែលខ្មែរយើងតែងតែហៅថា VGA វាគឺជាផ្នែកដ៏សំខាន់មួយ​សម្រាប់​ បំពេញតម្រូវការដល់ការប្រើប្រាស់លើមុខងារជាច្រើនរាប់មិនអស់ ពិសេសមុខងារណាដែកពាក់​ព័ន្ធ​នឹងការប្រើប្រាស់ក្រាហ្វិចធំៗ។ យ៉ាងណាមិញបើមុននឹងសម្រេចចិត្តជ្រើសរើសយក GPU ម៉ូឌែល​មួយ​ណា​មកប្រើប្រាស់នោះ យើងតែងមើលទៅលើម៉ាករបស់វាជាមុនសិន ហេតុនេះមានអ្នកប្រើប្រាស់ជា​ច្រើន តែងចោទជាសំនួរមួយថា តើរវាង GPU/VGA របស់ nVIDIA និង AMD តើគួរជ្រើសរើសយក​មួយ​ណា?
តាមការពិតទៅម៉ាក nVIDIA និង AMD គឺសុទ្ធសឹងជាម៉ាកល្បី ដែលទទួលបានជោគជ័យច្រើនគួរឲ្យកត់​សំគាល់ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ក្រាហ្វិចរបស់ក្រុមហ៊ុនទាំង 2 តែងតែធ្វើការឡើងស៊េរីថ្មីៗ ដូច្នេះវា​ពិតជាពិបាកណាស់ក្នុងការសន្និដ្ឋានថា តើរវាង nVIDIA និង AMD តើគួរយកមួយណា? សម្រាប់ស្រុក​ខ្មែរ​យើង ដោយផ្អែកតាមទិដ្ឋភាពសង្គមសព្វថ្ងៃ ផលិតផលឈីបរបស់ nVIDIA គឺមានការពេញនិយមជាង AMD រាប់ទាំងម៉ាស៊ីន Desktop និង Laptop នោះក៏ដោយសារតែគុណភាព និងការណែនាំតាមគ្នា ហើយ​ជាការពិតឈីប GPU របស់ nVIDIA ពិតជាមានលក្ខណៈសម្បត្តិល្អៗច្រើនបើប្រៀបទៅនឹង AMD នោះក៏ដោយសារតែ AMD មានបញ្ហាមួយចំនួនដូចជា៖
- ឈីបមានបញ្ហាផ្នែកកម្ដៅ
មានឈីប AMD មិនតិចនោះទេមានបញ្ហាផ្នែកឡើងកម្ដៅខ្លាំង ពិសេសឈីបជំនាន់មុន ធ្វើឲ្យក្រុមហ៊ុន AMD បាត់បង់ការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់មិនតិចនោះទេ។ មកដល់ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា ឈីប AMD ភាគច្រើនមិនមានបញ្ហាកម្ដៅនោះឡើយ តែក៏នៅមានអតិថិជនមួយចំនួនតូច ត្អូញ​ត្អែរ​មិនឈប់ពីបញ្ហានោះនៅតាមរយៈ Forum ស្រុកគេដោយរាប់បញ្ចូល​ទាំង​ក្រាហ្វិច​កាតប្រើប្រាស់​ជាមួយ Desktop និងក្រាបហ្ចិចភ្ជាប់មកជាមួយ Laptop។
- កង្វះខាតផ្នែក Driver
អ្នកប្រើប្រាស់ GPU/VGA AMD ភាគច្រើនរួមទាំង Cambo Report ផងដែរ តែងតែជួបបញ្ហាផ្នែក Driver នេះ ដោយវាកើតមានឡើងរាប់សិបឆ្នាំមកហើយ រហូតមកដល់ឆ្នាំ 2016 នេះក៏បញ្ហាមិនទាន់ដោះស្រាយ​បាន​នៅឡើយ។ កង្វះខាតផ្នែក Driver នេះធ្វើឲ្យល្បឿនដំណើរការ ក៏ដូចជាមុខងារសំខាន់ៗជាច្រើនរបស់​ក្រាហ្វិច​កាតបាត់បង់ វាផ្ដល់ផលវិបាកច្រើនទៅលើការប្រើប្រាស់ទាំងមូលតែម្ដង ជាហេតុធ្វើឲ្យអ្នក​ប្រើ​ប្រាស់​ខាត​បង់​នូវប្រយោជន៍ច្រើនពីវា។
- បច្ចេកវិទ្យាថ្មីៗមានភាពយឿតយ៉ាវ
រាល់ក្រាហ្វិចនីមួយៗ តែមានមុខងារ និងលក្ខណៈសម្បត្តិពិសេសៗជាច្រើនបង្កប់មកជាមួយដូចជា PhysX, G-Sync, Shadow Play, GameStream, nVIDIA’s HairWorks, Game Optimization, Battery Boost និងមុខងារជាច្រើនផ្សេងទៀត ដែលមុខងារទាំងនោះជាទូទៅគឺសុទ្ធសឹងជាមុខងារ ដែល​មាន​បំពាក់មកមុនគេលើឈីប nVIDIA បន្ទាប់មកទើបមាននៅលើឈីបក្រាហ្វិចរបស់ AMD តាមក្រោយ ហេតុនេះវាសបង្ហាញឲ្យឃើញថា AMD នៅពុំទាន់យកឈ្នះ nVIDIA បាននៅឡើយ។ ក៏ប៉ុន្តែក៏មាន​មុខ​ងារ​មួយចំនួន AMD បានចេញមុន nVIDIA ដែរ គ្រាន់តែមានតិចតួចប៉ុណ្ណោះ។
- បញ្ហាតម្លៃ
តម្លៃគឺជាចំនុចពិសេសក្នុងការជ្រើសរើសក្រាហ្វិចកាតមកប្រើប្រាស់ ព្រោះវាកំណត់​អំពី​សមត្ថភាព​របស់​ក្រាហ្វិច បើវាមានតម្លៃថ្លៃនោះ ក្រាហ្វិចប្រាកដជាខ្លាំង ហើយជាទូទៅតម្លៃរបស់ក្រុមហ៊ុន nVIDIA និង AMD មានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ហើយជាក់ស្ដែង AMD តែងមានតម្លៃរាងថ្លៃជាងឈីប nVIDIA បន្តិច តែ AMD ក៏មានយុទ្ធសាស្ត្រទីផ្សារធ្វើការ Discount ឬបញ្ចុះតម្លៃ យ៉ាងសកម្មផងដែរ តែ​នៅ​ស្រុកខ្មែរយើងគឺមិនសូវជាថោកប៉ុន្មាននោះទេ។
2
ខាងលើគឺជាគុណវិបត្តិមួយចំនួនតូចរបស់ AMD តែវាចោទជាបញ្ហាជាច្រើនសម្រាប់ក្រុមហ៊ុនមួយនេះ ក្នុង​ការ​គ្រប់គ្រងទីផ្សារឲ្យមានស្ថេរភាព ហើយវាក៏ជាចំនុចសំខាន់មួយដើម្បីឲ្យអ្នកប្រើប្រាស់ទូទៅយក​ទៅ​ពិចារណា​​ មុននឹងសម្រេចចិត្តទិញម៉ាកណាមួយឲ្យប្រាកដយកមកប្រើប្រាស់។ រីឯចម្លើយថាតើរវាងឈីប nVIDIA និង AMD តើគួរជ្រើសរើសយកមួយណា? ចម្លើយគឺ nVIDIA ព្រោះ GPU/VGA របស់ nVIDIA តែមានគុណសម្បត្តិល្អប្រសើរជាង ថែមទាំងមានការផ្គត់ផ្គង់ផ្នែក Driver បានយ៉ាងល្អប្រសើរ ពិសេសការ Update នូវ Driver ថ្មីតែមកដល់នៅពេលហ្គេមស៊េរីថ្មីៗចេញជាផ្លូវការ ជាហេតុធ្វើឲ្យអតិថិជនជាច្រើន​ពេញ​ចិត្ត​ខ្លាំង​ ពិសេសបំផុតនោះគឺវាមានលក្ខណៈសម្បត្តិច្រើនទៅលើការប្រើប្រាស់​ជាមួយ​ឧបករណ៍​ ហ្គេម nVIDIA Shield, ​វ៉ែនតា VR និងអាចធ្វើការថតយកហ្គេមតាមរយៈមុខងារ ShadowPlay ថែម​ទៀត។
3
គួរបញ្ជាក់ប្រាប់ផងដែរថា ការរៀបរាប់ខាងលើគឺរាប់បញ្ចូលទាំងក្រាហ្វិចកាតរបស់ Desktop និងក្រាហ្វិច​របស់ Laptop ព្រោះឈីបស៊េរីថ្មីៗចាប់ពីជំនាន់ 600 ស៊េរីខ្សែស្រឡាយ GTX ឡើងទៅ បានបំពាក់មក​ជាមួយ​មុខងារពិសេសៗមិនចាញ់ឈីបរបស់ Desktop ឡើយ។ ដូច្នេះរាល់ប្រិយមិត្តគ្រោង​នឹងទិញ​កុំព្យូទ័រ​ម​កប្រើប្រាស់ អ្នកគប្បីជាវយកម៉ាក nVIDIA វិញល្អជាជាង ព្រោះវាមានគុណភាពប្រសើរជាង ថែមទាំងធ្វើ​ឲ្យហ្គេមរបស់អ្នកមើលទៅកាន់តែដូចពិតៗ ដោយប្រើប្រាស់មុខងារសំខាន់ៗតាមជំនាន់របស់វា តែ AMD ក៏មិនអន់នោះដែរ ទាស់ត្រង់ថាវាមិនសូវជាល្អប៉ុន្មាននោះទេបើប្រៀបធៀបជាមួយ nVIDIA។

ប្រភពពី៖ Cambo-Report
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)