ចងចាំវិធីមួយនេះក្រែងអាចសង្រ្គោះ iPhone អ្នកពេលគាំងបាន
អ្នកប្រើប្រាស់ទូរសព្ទ iPhone មួយចំនួនធំច្បាស់ជាធ្លាប់ជួបប្រទះបញ្ហាទូរសព្ទគាំង មិនថាចុចលើប៊ូតុងអ្វីក៏មិនដំណើរការដែរ។ ត្បិតថាមានអ្នកប្រើប្រាស់មួយចំនួនបានដឹងពីដំណោះស្រាយ ប៉ុន្តែនៅមានអ្នកប្រើប្រាស់មួយចំនួនទៀតមិនទាន់ដឹងនៅឡើយ។
ហេតុនេះយើង សូមដកស្រង់ពីដំណោះស្រាយដ៏ងាយមួយពីវិបសាយ Apple នោះគឺការ Force Restart ទូរសព្ទរបស់អ្នក។ ការ Force Restart មិនធ្វើឲ្យបាត់បង់ទិន្នន័យលើទូរសព្ទឡើយ ហើយអ្នកអាចធ្វើវាបានទោះបីជាប៊ូតុង ឬ អេក្រង់ទូរសព្ទមិនដំណើរការ (ឬចេញផ្ទាំងខ្មៅ) ក្ដៅ។
ដើម្បីធ្វើការ Force Restart អ្នកគ្រាន់តែចុចលើប៊ូតុង Power និងប៊ូតុង Home ទន្ទឹមគ្នា ដោយចុចឲ្យជាប់រយៈពេល១០វិនាទី រហូតដល់បង្ហាញឡូហ្គោ Apple សឹមប្រលែងដៃ។ នៅពេលនោះទូរសព្ទដែលគាំងរបស់អ្នកនឹងចាប់ដំណើរការប្រក្រតីឡើងវិញ។ បញ្ជាក់ថាក្រៅពី iPhone អ្នកក៏អាចអនុវត្តវាលើ iPad ឬ iPod touch បានដែរ៕
Post A Comment
No comments :