News Technology

[technology][bleft]

How To

[Ikhnow][bsummary]

កំពូល​ស្មាតហ្វូន​របស់ LG ​G5 ​ក្រៅពី​មាន​មុខងារ​ថ្មី Always ON ​ថែមទាំង​មាន RAM 4GB, CPU ​ជំនាន់​ចុងក្រោយ

គំរូ LG G5 (ប្រភព៖ phonesreview)
បន្ទាប់ពី​ក្រុមហ៊ុន LG ទើប​បាន​អះអាង​នូវ​លក្ខណៈ​ពិសេស​របស់ G5 ដែល​នឹង​ភ្ជាប់​មុខងារ​ថ្មី Always ON រួច​មក ពេល​នេះ គេ​ទទួល​បាន​របាយការណ៍​ថ្មី​ពាក់ព័ន្ធ​លក្ខណៈ​សម្បត្តិ​លើ​កំពូល​ស្មាតហ្វូន ​នេះ​ទៀត​ហើយ។ G5 ត្រូវ​គេ​រំពឹង​ថា នឹង​មាន RAM ​ទំហំ​ធំ​ដល់​ទៅ 4GB ​និង​បំពាក់​អង្គ​ប្រតិបត្តិ​ជំនាន់​ចុងក្រោយ​របស់ Qualcomm គឺ Snapdragon 820 ដំណើរការ​រឹតតែ​លឿន​ជាង​ជំនាន់​មុនៗ។
នៅ​លើ​គេហទំព័រ Geekbench ​មាន​ការ​អះអាង​ពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​នៅ​លើ LG G5 ដូច​ជា៖
-ដំណើរការ​ដោយ Android 6.0.1
-ម៉ូដែល LGE LG-F700S
-CPU ​ម៉ាក Qualcomm ARMv8 @1.59GHz ប្រភេទ 4-core
-RAM ទំហំ 3785MB ឬ 4GB
ម៉ូដែល F700 គឺ​ស្ថិត​នៅ​បន្ទាប់​ពី F600 ដែល​ជា​ស្មាតហ្វូន V10 ​ហើយ​ឈរ​ពី​មុខ​ម៉ូដែល F500 ដែល​ជា​ស្មាតហ្វូន G4។ ស្មាតហ្វូន G5 របស់ LG ​នឹង​មាន​ការ​ឌីហ្សាញ​ស្អាត មាន​ការ​កែប្រែ​ខ្លះ ដោយ​ក្នុង​នោះ​ប៊ូតុង​សំឡេង (Volume) នឹង​ប្ដូរ​ទៅ​ដាក់​នៅ​ចំហៀង​ម្ខាង​វិញ ខុស​ពី​ G4 ដែល​ស្ថិត​នៅ​ពី​ក្រោយ។ កាមេរ៉ា G5 ​នឹង​មាន​ទំហំ 20MP ហើយ​កាមេរ៉ា​មុខ 8MP ថត selfie បាន​ច្បាស់, អេក្រង់​ទំហំ ៥,៦អ៊ីញ។

LG ​នឹង​ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ថ្មី G5 ​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ​ខាង​មុខ ក្នុង​ព្រឹត្តិការណ៍ MWC 2016។ ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​អះអាង​មុខងារ​ថ្មី​មួយ នឹង​មាន​ប្រើ​នៅ​លើ G5 នោះ​គឺ​ទម្រង់​អេក្រង់ “Always ON” ដែល​អាច​ឱ្យ​អ្នក​ប្រើ​មើល​ឃើញ​សារ notification ចូល​មក (ដូច​ជា missed call, message ឬ email) មិន​ចាំបាច់​ដំណើរការ​បើក​ឱ្យ screen ​ទាំងមូល​ភ្លឺ​ឡើយ៕
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)