News Technology

[technology][bleft]

How To

[Ikhnow][bsummary]

Apple រក្សា​តំណែង​ជា​ម៉ាក​ល្បី ឯ​Google ច្រាន​ទម្លាក់ Samsung

តម្លៃ​ម៉ាក​សញ្ញា (Brand Value) ជា​ទ្រព្យ​អ​រូបិយ តែ​ជា​ទ្រព្យ​សំខាន់​បំផុត ។ វា​បង្ហាញ​ពី​ចំណុចខ្លាំង​នៃ​ទីផ្សារ និង​ភាព​ស្មោះត្រង់​ក្នុង​ចំណោម​អតិថិជន ។ យ៉ាងណាមិញ​ឆ្នាំ ២០១៦ ក្រុមហ៊ុន Apple នៅ​តែ​ស្ថិត​ក្នុង​កំពូល​តារា​ដែល​បាន​កាន់កាប់​តំណែង​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ គ្មាន​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ទេ ។
ចំណែក​ក្រុមហ៊ុន Google នៅ​ទីបំផុត​បាន​ច្រាន​ទម្លាក់​ក្រុមហ៊ុន Samsung ពោល​គឺ​នៅ​លំដាប់ថ្នាក់​ទី​២ ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្រុមហ៊ុន Google តែងតែ​នៅ​ពីក្រោយ​ក្រុមហ៊ុន Samsung ពោល​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ។ ដូច​បង្ហាញ​ក្នុង​រូប​ខាងក្រោម​នេះ​គឺជា​បណ្តា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ចំនួន​១០ ជា​ម៉ាក​ល្បី​ជាងគេ​ក្នុង​លោក​ប្រចាំឆ្នាំ ២០១៦៖
១-​ចំណាត់ថ្នាក់​លេខ​១ ក្រុមហ៊ុន Apple ។
២-​ចំណាត់ថ្នាក់​លេខ​២ ក្រុមហ៊ុន​Google ។
៣-​ចំណាត់ថ្នាក់​លេខ​៣ ក្រុមហ៊ុន Samsung ។
៤-​ចំណាត់ថ្នាក់​លេខ​៤ ក្រុមហ៊ុន Amazone ។
៥-​ចំណាត់ថ្នាក់​លេខ​៥ ក្រុមហ៊ុន Microsoft ។
៦-​ចំណាត់ថ្នាក់​លេខ​៦ ក្រុមហ៊ុន​Verizon ។
៧-​ចំណាត់ថ្នាក់​លេខ​៧ ក្រុមហ៊ុន AT&T ។
៨-​ចំណាត់ថ្នាក់​លេខ​៨ ក្រុមហ៊ុន​Walmart​។
៩-​ចំណាត់ថ្នាក់​លេខ​៩ ក្រុមហ៊ុន China Mobile ។
១០-​ចំណាត់ថ្នាក់​លេខ​១០ ក្រុមហ៊ុន Wells Fargo ។
ទោះបីជា​មិន​ស្ថិត​ក្នុង​តារាង​ក្តី តែ​ហ្វេ​ស​ប៊ុ​ក​រក្សា​ការ​រីក​ចម្រើន និង​កាន់តែ​លឿន ពោល​គឺ​៥០០​ភាគរយ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ហើយ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៨ ជា​ម៉ាក​ល្បី​ជាងគេ​ក្នុង​លោក​ផង ៕

Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)