News Technology

[technology][bleft]

How To

[Ikhnow][bsummary]

គន្លឹះ​ពិសេស ក្នុង​ការ​ការពារ​ពត៌​មាន និង​ទិន្នន័យ​​របស់​អ្នក​នៅ​លើ បណ្តាញ​សង្គម Facebook

ក្នុងពេលបច្ចុប្បន្ន បណ្តាញ​សង្គម Facebook គឺ​ជា​បណ្តុំ​ពត៌​មាន និង​ជា​កន្លែង​បង្ហាញ សកម្មភាព​នានា​របស់​មនុស្ស​គ្រប់​គ្នា។ នៅ​ក្នុង Facebook យើង​អាច​ឆែក​មើល​ពត៌​មាន របស់​មនុស្ស​ម្នាក់ៗ​បាន ដូច្នេះ​ចំពោះ​យើង​ដែល​ជាម្ចាស់ គណនី Facebook ម្នាក់ដែរ ក៏គួរយល់ដឹងអំពី គន្លឺះពិសេសមួយចំនួន ដើម្បី​លាក់បាំងទិន្នន័យផ្ទាល់ខ្លួន កុំអោយអ្នកដទៃ បានឃើញជាសាធារណៈពេក ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
cover
ជាដំបូងយើងគ្រាន់ តែចូលទៅកាន់ គណនី Facebook របស់យើង ហើយចុច លើពាក្យ Setting > និង Privacy។ នៅទីនោះ អ្នកនឹងឃើញ មាននូវ មុខងារ ជាច្រើន ដែលប្រើប្រាស់ សម្រាប់កំណត់ ព្រំដែន នៃ​ពត៌មាន របស់អ្នក នៅលើ Facebook ចៀសវាង ចែកចាយ ជាសាធារណៈ ព្រោះអីវា អាចផ្តល់ផល​លំបាក​បាន នៅថ្ងៃមុខ។
នៅក្នុង Privacy អ្នកនឹងឃើញពាក្យថា Public មានន័យថា នរណាក៏អាចឃើញ អ្វីដែលយើងបង្ហោះដែរ ទោះ​បីជាគេ មិនមែនជាមិត្តភក្តិរបស់អ្នកក៏ដោយ។ ចំពោះ Friend មានន័យថា មានតែ មិត្តភក្កិរបស់ អ្នក​ប៉ុណ្ណោះ ដែលអាចឃើញ ពត៌មាន, Friends of Friends មានន័យថា ​មិត្តភក្កិ របស់មិត្តភក្កិ ក៏អាច​មើល​ឃើញ។
  1. Who can see my stuff?
1
នៅត្រង់ចំណុចនេះ អ្នកអាចកំណត់ព្រំដែននៅថ្ងៃមុខថា រៀងរាល់ពេល ដែលអ្នកចែក​ចាយរូបភាព វីដេអូ ពត៌មាន រឺក៏ Status របស់អ្នក តើនរណា ខ្លះអាចឃើញវា? ចង់អោយ មនុស្សជា សាធារណៈ (Public) ឃើញ រឺមានតែ មិត្តភក្កិក្នុង Facebook (Friends) យើងទេដែល អាចឃើញនោះ?
  1. Limit the audience for posts you’ve shared with friends
2
ត្រង់ចំណុចនេះ វានឹងបិទ Status, រូបភាព និងអ្វីដែល អ្នកបានចែក ចាយ​កាលពី អតីតកាល អោយ​ត្រឹម​តែ មិត្តភក្កិ ប៉ុណ្ណោះ ដែលអាចឃើញ ហើយសម្រាប់ ដែលអ្នកមិន មានជា មិត្តភក្កិ ក្នុង Facebook វិញ គេនឹង​មិនអាចឃើញ នោះទេ។ កាលពី អតីតកាល ប្រសិនបើ អ្នកបាន ចែកចាយ រូបភាព និងអ្វី​ផ្សេង​ទៀត ដែលអ្នក គិតថា មនុស្សមិនស្គាល់ មិនគួរមើល សូមបើក មុខងារ នេះឡើង ដោយចុច លើពាក្យ Limit Old Posts។
  1. Who Can Contact me?
3
ត្រង់នេះ អ្នកអាចកំណត់ បានថា តើនរណាខ្លះ អាចស្នើរសុំ ធ្វើជាមិត្តភក្កិ (Friend Request) របស់អ្នក​បាន? មនុស្សគ្រប់គ្នាទាំងអស់ (Everyone) រឺលុះត្រា តែជា​មិត្តភក្កិ របស់មិត្តភក្កិអ្នក(Friends of Friends) ទើបអាច Add Friend មកយើងបាន?
  1. Who can look me up?
4
នៅត្រង់ Who can look you up using the email address you provided? គឺយើង អាចបើក រឺបិទបានថា តើនរណាខ្លះ អាចស្វែង រកគណនី Facebook របស់យើងបាន ដោយ ប្រើប្រាស់ អ៊ីម៉ែល របស់​យើង។
នៅត្រង់ Who can look you up using the phone number you provided? យើង​អាច​កំណត់​បានថា តើអ្នកដទៃអាច ស្វែងរក គណនី Facebook របស់យើងបាន ដែររឺទេ ដោយប្រើប្រាស់ លេខទូរស័ព្ទ របស់យើង។
នៅត្រង់ Do you want search engines outsides of Facebook to link to your profile? តើយើងចង់អោយ អ្នកដទៃ ស្វែងរកគណនី របស់អ្នក ដោយប្រើ Google, Bing រឺក៏ វេបសាយ ដទៃរឺ ក៏​អត់? វិធីនេះ វាងាយស្រួល អាចអោ​យអ្នកដទៃ ស្វែងរក គណនីយើង បានដោយស្រួល ក៏ប៉ុន្តែបើយើង មិនពេញ ចិត្តទេ យើងអាច បិទវាបាន។
2016-03-18_115908
ទាំងនេះ គឺជាមុខងារ សុវត្ថិភាព ពិសេសៗ ដែលវានឹង អាចជួយ អោយយើង អាចប្រើប្រាស់ Facebook បាន​កាន់តែ មានជំនឿ ទុកចិត្ត ជាងមុន មិនភ័យ ខ្លាចថា មានអ្នកដទៃ អាចមើលឃើញ ពត៌មាន និង​សកម្មភាព របស់អ្នកលើ Facebook រឺក៏ធ្វើ ទំនាក់ទំនង អ្នកបាន នោះទេ។ មនុស្សគ្រប់គ្នា គឺសុទ្ធតែ មាន របៀប​រស់នៅ ខុសៗគ្នា។ មនុស្សមួយចំនួន ដូចជាតារា មនុស្សល្បី រឺក៏មនុស្ស ដែលចូលចិត្ត រស់នៅ​​លក្ខណៈ ឯកជន គប្បីបើក មុខងារ Privacy ខាងលើនេះ ចៀសវាង មានអ្នកដទៃ ដែលយើង មិនស្គាល់ មករំខាន និងឆែកឆេរ រឺក៏តាមដាន សកម្មភាព របស់យើងបាន។ ទាំងនេះជាការអនុវត្តតាមកុំព្យូទ័រ ហើយអ្នកក៏អាចអនុវត្តការផ្លាស់ប្តូរនេះ តាមទូរស័ព្ទដូចគ្នា។


ប្រភព៖ខេមបូរីផត
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)