របៀបបំលែង File HTML ឫ អត្ថបទពី Website ទៅជា PDF
មាននូវវិធីជាច្រើនក្នុងការរក្សាទុកទំព័រ HTML ដែលយើងពេញចិត្ត ដើម្បីមើលនៅពេលក្រោយដោយមិនបាច់មានអ៊ីនធឺណេត ។ ស្ទើរតែគ្រប់ browsers ទាំងអស់សុទ្ទតែអាចឲ្យយើងធ្វើការរក្សាទុកទំព័រ ដែលយើងពេញចិត្តបានតែជាទម្រង់ HTML format ហើយវាក៏បានបង្កើតជា folder សម្រាប់រក្សាទុកពពួក រូបភាព ឬ script ផ្សេងៗ
ដែលពាក់ព័ន្ធផងដែរ ។ កម្មវិធីមួយដែលផ្ដល់នូវភាពងាយស្រួល
នៅក្នុងការរក្សា ដោយធ្វើការបំប្លែងទំព័រ HTML ដែលអ្នកពេញចិត្តជាទម្រង់ PDF ។ ដែលកម្មវិធីនោះមានឈ្មោះថា Weeny Free HTML to PDF Converter ។
របៀបនៃការប្រើប្រាស់
ដើម្បីធ្វើការរក្សាទុកទំព័រដែលអ្នកពេញចិត្តជា PDF អ្នកត្រូវចុចទៅលើប៊ូតុង Add URL រួចវាយបញ្ចូល URL នៃទំព័រដែលអ្នកចង់រក្សាទុក
ផ្ទាំងខាងក្រោមនឹងបង្ហាញឡើង ដើម្បីឲ្យអ្នកវាយបញ្ចូល URL រួចចុចលើប៊ូតុង OK
ផ្ទាំងខាងក្រោមជាកន្លែងដែលអ្នកអាចកំណត់ទីតាំងនៃលទ្ធផល PDF ដែលទទួលបាន
នេះជាលទ្ធផល PDF ដែលទទួលបានក្រោយការបំប្លែង
លទ្ធផលដែលបាន Covert d
ទាញយកនៅទីនេះ
Post A Comment
No comments :