វិធីងាយៗដើម្បីរក្សា Flash Drive អោយប្រើប្រាស់បានយូ អ្នកគួរតែដឹង
Flash គឺ
ជាឧបករណ៍សម្រាប់រក្សាទុកទិន្នន័យមួយដ៏សំខាន់
ដែលអ្នកប្រើប្រាស់កុំព្យូទ័រនាពេលបច្ចុប្បន្នមិនអាចខ្វះបាន ។
ដូច្នេះអ្នកទាំងអស់គ្នាប្រហែលជាមិនចង់ឲ្យឧបករណ៍ផ្ទុកទិន្នន័យ
នេះងាយខូចដោយប្រការណាមួយនោះទេ។
១. កុំដោតចោលនៅនឹងកុំព្យូទ័រការដោត Flash ចោលដោយពុំបានដកវាចេញយូរអាចធ្វើឲ្យវាមានបញ្ហាដូចជា អត់ស្គាល់ពេលដោតវាទៅកុំព្យូទ័រជាដើម ។
២. ជៀសវាងបើកកម្មវិធីផ្ទាល់នៅក្នុង Flash
មានអ្នកប្រើប្រាស់ចូលចិត្តបើកកម្មវិធីដោយផ្ទាល់នៅក្នុង Flash ដូច ជា បើកចម្រៀង វីឌីអូ រូបភាព កែប្រែទិន្នន័យនៅក្នុងកម្មវិធីមួយចំនួន ឬក៏ដំឡើងកម្មវិធីជាដើម ។ ទង្វើទាំងនេះអាចបណ្ដាលឲ្យ Flash ជួបបញ្ហាដែរ ព្រោះ Flash ជាឧបករណ៍មួយប្រើសម្រាប់រក្សាទុកទិន្នន័យ ដូច្នេះគួរជៀសវាងចំណុចនេះ ។ គួរ Copy ទិន្នន័យណា ដែលចង់បើកទៅក្នុង PC ហើយចាំដំណើរការគឺជាជម្រើសល្អជាង ។
៣. ដក Flash ឲ្យបានត្រឹមត្រូវ
ការដក Flash ដោយមិនបានបិទ (Eject) វាឲ្យបានត្រឹមត្រូវពីកម្មវិធីកុំព្យូទ័រជាមុន ឬក៏បិទកុំព្យូទ័រហើយចាំដក វាអាចបង្កឲ្យ Flash ឆាប់ខូច ឬបាត់បង់ទិន្នន័យឯកសាររបស់អ្នកជាដើម ។
៤. ស្កែន Flash ឲ្យបានទៀងទាត់
ទម្លាប់ល្អដែលជួយឲ្យ Flash មាន ដំណើរការបានល្អ គឺគួរតែស្កែនវាឲ្យបានទៀងទាត់ ព្រោះជួនកាលវាមានផ្ទុកមេរោគ ដែលអាចធ្វើដំណើរការរបស់វាមានភាពយឺត និងធ្វើឲ្យវាមានការបាត់បង់ទិន្នន័យ ។
៥. គួរជៀសវាង Format ញឹកញាប់ពេក
តាមបទពិសោធន៍ផ្ទាល់ ការ Format Flash ញឹកញាប់ពេកវាក៏អាចបង្កឲ្យឧបករណ៍ផ្ទុកទិន្នន័យមួយនេះប្រើការលែងកើត និងមានការបាត់បង់ទំហំជាដើម ។
៦. រក្សាទុកនៅកន្លែងស្អាត និងស្ងួត
បើទោះបីជាមានFlash មួយ ចំនួនអាចធន់នឹងការជ្រាបទឹកក៏ដោយ តែយល់ល្អគួរតែជៀសវាងរក្សាវាឲ្យឆ្ងាយពីទឹក ព្រោះវាអាចធ្វើឲ្យមានបញ្ហា ដែលអាចឲ្យអ្នកប្រើប្រាស់មានការស្ដាយក្រោយដោយសារតែការបាត់បង់ ទិន្នន័យ និងរបស់មានតម្លៃរបស់អ្នក ៕
ប្រភពពី៖ Antkh
Labels
Ikhnow
ចេញមកអត់មានលេខ ១ ទេមានតែលេខ ២។
ReplyDeleteសំទោសណាបងខុសបច្ចេកទេស
Delete