សាមសុង Galaxy S7 edge និង Galaxy S7 ត្រូវបានដាក់បង្ហាញជាផ្លូវការនៅកម្ពុជា ថ្ងៃនេះ
ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធី
ជួបជុំដៃគូរពាណិជ្ជកម្មដើម្បីដាក់បង្ហាញទូរស័ព្ទ សាមសុង Galaxy S7
edge និង Galaxy S7 ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានាថ្ងៃទី
16ខែ មីនា ឆ្នាំ 2016 នេះ ក្នុងសណ្ឋាគា Raffle Le Royal
ខណៈពេលដែលការកុម្ម៉ង់ទិញទូរស័ព្ទ
ទាំងពីរសេ៊រីនេះកំពុងតែមានការកើនឡើង
លើសពីការរំពឹងទុកទាំងនៅក្នុងប្រទេសកម្ពុជា និង នៅជុំវិញពិភពលោក។
ទូរស័ព្ទ Galaxy S7 edge និង Galaxy S7
ដ៏ទំនើបនិងថ្មីបំផុតរបស់សាមសុងកំពុងតែ មានភាពល្បីល្បាញ
និងលេចធ្លោនៅទូទាំងប្រទេស ដោយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់
របស់ទូរស័ព្ទម៉ូឌែលថ្មីនេះ
បានធ្វើអោយអតិថិជននិងអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ
ក្នុងការក្លាយជាម្ចាស់ Smartphone ម៉ូឌែលថ្មីនេះ។
Galaxy S7 edge និង Galaxy S7
ជាកំពូលស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនសាមសុងដែល បំពាក់ Hybrid
Slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB
បាន។ ស្មាតហ្វូនទាំងពីរ ក៏បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68
ដែលការពារការជ្រាបទឹកនិងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen
1.7 (Aperture 1.7) ដែលអាចថតរូបមានច្បាស់និង
មានគុណភាពបំផុតដូចកាមេរ៉ាអាជីព។
សម្រាប់អតិថិជនទាំងអស់
ដែលជាវកំពូលស្មាតហ្វូន Galaxy S7 edge ឬ Galaxy S7
នៅក្នុងពិធីតាំងលក់នៅផ្សារទំនើបសុរិយានាថ្ងៃទី19 ខែមីនា
ឆ្នាំ2016 ចាប់តាំពីម៉ោង 8ព្រឹក ដល់ម៉ោង6ល្ងាច លោកអ្នកនឹងទទួលបាន
Gear VR ដែលមានតម្លៃ 130ដុល្លា ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ
និងមានឱកាសឈ្នះបណ្ណទឹកប្រាក់100 ដុល្លារ ហើយ ។ បន្ថែមពីនេះ
លោកអ្នកក៏ទទួលបាននូវសីុមកាតពីក្រុមហ៊ុន Cellcard
ដែលមានទឹកប្រាក់ រហូតដល់ទៅ 720 ដុល្លា និង អីុធឺណែតចំនួន 6GB
អត្រាការប្រាក់ 0% សម្រាប់ការបង់រំលស់ ជាមួយមីក្រូហិរញ្ញវត្ថុ AEON
ផងដែរ។
យោងតាមគេហទំព័រ IDC Analyze the future
បានអោយដឹងថា សាមសុងនៅតែ ជាក្រុមហ៊ុនទូរស័ទ្ទលេខ ១ ក្នុងពិភពលោក
ដែលលក់បាន 85.6 លានគ្រឿងនៅក្នុងត្រីមាស ទី 4 ក្នុងឆ្នាំ 2015 កើនឡើង
14% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
Post A Comment
No comments :