ទូរស័ព្ទ Samsung ត្រកូល Galaxy ទាំងអស់ មិនចាំបាច់អាប់ដេត Version ក៏អ្នកអាចប្រើប្រាស់ UI របស់ Android 6.0 Marshmallow បានដែរ
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ 6.0 ដែលតំណាងដោយនំ Marshmallow គឺមិនទាន់ដាក់អោយដំណើរការ លើស្មាតហ្វូនបាន ទូលំទូលាយដូច Android 5.0 Lollipop នោះទេ។ ភាគច្រើន Android 6.0 Marshmallow ដំណើរការនៅលើតែ ស្មាតហ្វូនលំដាប់កំពូលមួយចំនួនប៉ុណ្ណោះ។ រីឯស្មាតហ្វូនកម្រិតមធ្យមផ្សេងៗទៀត នៅមិនទាន់អាចអាប់ដេត ទៅកាន់ Android 6.0 នៅឡើយទេ។
ដើម្បីបំពេញតម្រូវការ របស់អតិថិជនមួយចំនួន ដែលចង់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ក្រុមហ៊ុន Samsung បានបញ្ចេញនូវ Theme មួយដែលមានឈ្មោះថា TouchWiz 6.0 ដែល Theme នេះមានរចនាបថ ដូចទៅនឹង ប្រព័ន្ធប្រតិបត្តិការ Android 6.0 តែម្តង។ Icon របស់ Theme នេះរាងមូលៗ រីឯ របាទទួលដំណឹង ក៏ត្រូវបានកែប្រែអោយដូចទៅនឹង ប្រព័ន្ធប្រតិបត្តិការ Android Marshmallow ដែរ។ ដើម្បីតម្លើងសូមចូលទៅកាន់ Samsung App រួចស្វែងរក Theme TouchWiz 6.0។
យើងអាចស្វែងរក និង តម្លើង Theme TouchWiz 6.0 នេះបានតែនៅលើ ស្មាតហ្វូនរបស់ Samsung ស៊េរីចាប់ពី Galaxy S6 ឡើង និង ត្រកូល Galaxy A តែប៉ុណ្ណោះ។ បើអ្នកចង់ប្រើប្រាស់ Android 6.0 Marshmallow អ្នកមិនចាំបាច់ អាប់ដេតក៏បានដែរ គ្រាន់តែទាញយក និង តម្លើង Theme នេះមកប្រើជាការស្រេច។
ប្រភព៖ខេមបូរីផត

Post A Comment
No comments :