របៀបផ្ញើប្រាក់ឱ្យ Friend នៅលើ Facebook តាមកម្មវិធី Messenger ដោយសេរី និងមិនអស់ថ្លៃសេវា
+មុននឹងអាចអាចប្រើប្រាស់មុខងារនេះបាន គឺតម្រូវឱ្យអ្នកប្រើ មានគ្រប់លក្ខណៈ សម្បត្តិដូចតទៅ៖
-មុខងារនេះ អាចប្រើបានតែជាមួយកាតឥណពន្ធ គិតជាប្រាក់ដុល្លារប៉ុណ្ណោះ (កាតឥណទាន ឬក្រៅពីនេះ នឹងមិនដំណើរការ)
-លោកអ្នកត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ
-ត្រូវ មានគណនីផ្លូវការ ដោយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាមុន (គឺនៅពេលបង្កើតគណនីដំបូងតែងតម្រូវឱ្យលោកអ្នក អះអាង (confirm) ជាគណនីពិត)
-ផ្ទៀងផ្ទាត់កាតឥណពន្ធ និងបញ្ចូលព័ត៌មាននៅលើ Facebook (ប៉ុន្តែបានតែ Visa, MasterCard, Debit Card ប៉ុណ្ណោះ)
+របៀបផ្ញើប្រាក់ទៅឱ្យ Friend ក្នុង Facebook៖
១) ចាប់ផ្ដើមផ្ទាំងសន្ទនារវាង Friend របស់អ្នក
២) ចុច click/tab នៅលើរូបសញ្ញាដុល្លារ “$” នៅក្នុងផ្ទាំងកម្មវិធី Messenger
៣) បញ្ចូលចំនួនទឹកប្រាក់ដែលចង់ផ្ទេរ
៤) បន្ទាប់ពីបានអនុវត្ត ដោយការប្រើកាតឥណពន្ធបានជោគជ័យរួច នោះការផ្ទេរប្រាក់ទៅឱ្យ Friend នឹងដំណើរការ
៥) គន្លឹះដើម្បីសុវត្ថិភាព៖ អ្នកអាចបង្កើតលេខកូដ PIN ដើម្បីការពារពីការផ្ទេរប្រាក់ចេញដោយគ្មានការអនុញ្ញាតនៅលើគណនី Facebook របស់អ្នក។ វាមានទីតាំងស្ថិតនៅ Settings → Payments → Security → PIN។
+អត្ថប្រយោជន៍នៃការប្រើសេវាកម្មផ្ញើប្រាក់របស់ Facebook៖
-ប្រើប្រាស់បានដោយមិនគិតថ្លៃសេវា ងាយស្រួលផ្ទេរប្រាក់រវាងសមាជិកគ្រួសារ និងមិត្តភ័ក្ដិ
-អាចផ្ញើឆ្លង Platform ចម្រុះគ្នាមិនថា iOS, Android, Windows តាមកម្មវិធី Facebook Messenger
-មានសុវត្ថិភាពខ្ពស់ ដោយមានកន្លែងដាក់ Password ការពារពីការផ្ញើប្រាក់ចេញទៅដោយគ្មានការអនុញ្ញាត
-អាចមើលបញ្ជីចាស់ដែលធ្លាប់បានផ្ទេរប្រាក់ ដោយចូលតាម Settings → Payments → Payment History។
-ដកកាតឥណពន្ធចេញពី Facebook បានគ្រប់ពេលវេលា៕
+គោលការណ៍សេវាកម្ម Facebook Payment៖
- បច្ចុប្បន្ន មុខងារនេះអាចដំណើរការបានចំពោះតែអ្នកប្រើប្រាស់នៅអាមេរិកមួយ ចំនួនប៉ុណ្ណោះ (គេរំពឹងថា មុខងារនេះនឹងចេញឱ្យប្រើបានទូលំទូលាយ ពាសពេញលើទឹកដីអាមេរិកនៅប៉ុន្មានខែខាងមុខ ហើយគោលដៅបន្ទាប់អាចជាអ្នកប្រើ FB នៅអង់គ្លេស)។
-អាចផ្ទេរបានតែប្រាក់ដុល្លារ
-ភាគីអ្នកទទួលយកប្រាក់ដែលបានផ្ញើ ត្រូវរង់ចាំរយៈពេល ៣ថ្ងៃ ទើបគណនីធនាគារមានបច្ចុប្បន្នភាព
-ភាគីអ្នកផ្ញើ និងអ្នកទទួលត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
-ប្រាក់មិនអាចផ្ញើក្នុងទម្រង់ធ្វើអាជីវកម្មបាននៅឡើយ
-ប្រាក់មិនអាចផ្ញើចេញទៅ ក្រៅពី Friend លើ Facebook របស់អ្នកឡើយ
Post A Comment
No comments :