News Technology

[technology][bleft]

How To

[Ikhnow][bsummary]

យល់​ដឹង​ពី​អត្ថន័យ​នៃ​ផ្ទាំង “Trust This Computer?” លើ iOS! ហេតុ​អ្វី​តែង​លោត​ចេញ​ពេល​ដោត​ចូល​កុំព្យូទ័រដំបូង?


      នេះជាចំណេះដឹងមួយ ដែលអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS គួរយល់ដឹង ដើម្បីកុំឲ្យមាន ការងឿងឆ្ងល់ និងមានអារម្មណ៍ រំខានពីការ លោតចេញ ផ្ទាំងនេះ ចេញមកនៅពេលដោត ចូលកុំព្យូទ័រ ណាមួយនៅ ពេលដំបូង។
cover
ហេតុអ្វីតែងលោតចេញពេលដោតចូលកុំព្យូទ័រដំបូង?
       យើងអាចនិយាយបានថានេះ ជាផ្ទាំងសុវត្ថិភាពមួយ ដែលលោតបញ្ជាក់ អ្នកប្រើប្រាស់ ឬម្ចាស់ឲ្យ បានដឹង និងសួរ ដល់ម្ចាស់ ថាគួរជឿជាក់ លើកុំព្យូទ័រ ដែលគាត់បាន ដោតជាមួយ ស្មាតហ្វូននេះ ដែរឬអត់ ដោយមាន ជម្រើស Trust សម្រាប់ការ ទុកចិត្ត យល់ព្រមឲ្យ កុំព្យូទ័រស្គាល់ ស្មាតហ្វូន និង Don’t Trust ដើម្បីបញ្ចប់ មិនឲ្យកុំព្យូទ័រ ស្គាល់ ដូចនេះ កុំព្យូទ័រមិន អាចបើកទិន្នន័យ របស់ស្មាតហ្វូន នេះបានទេ តែភាគច្រើន ផ្ទាំងនេះចង់ ដាស់តឿនដល់ អ្នកប្រើប្រាស់ ដើម្បីបញ្ជាក់ ពួកគាត់ឲ្យ បានច្បាស់មុន សំរេចដោតជាមួយ កុំព្យូទ័រផ្សេងៗ ដើម្បីរក្សា សុវត្ថិភាព មិនឲ្យ បាត់ទិន្នន័យ និងមិនចង់ឲ្យ ឆ្លងមេរោគ ផ្សេងៗ។
ដើម្បីផ្តាច់ទំនាក់ទំនងកុំឲ្យកុំព្យូទ័រណាមួយ ស្គាល់ស្មាតហ្វូន របស់អ្នកនោះ ឬហៅថា Untrust អ្នកអាច ធ្វើតាមវិធី ខាងក្រោម៖
  • - ទៅកាន់ Settings > General > Reset > Reset Location & Privacy
  • - បន្ទាប់នៅពេលដោតចូលកុំព្យូទ័រផ្សេងៗ និងត្រូវចេញ លោតចេញ ផ្ទាំងនោះ មកបន្តទៀត។

1

       យើងបានស្រាយចម្ងល់ដល់មិត្តអ្នកអាន មួយចំនួន ដែលមិនទាន់ បានដឹង ហើយមិនបាច់ ព្រួយ ឬបារម្មណ៍ ពីការរំខាននៃ ផ្ទាំងនេះទេ ដោយសារ វាចេញមក តែម្តងៗ ពេលយើង ដោតចូល កុំព្យូទ័រផ្សេងៗ ដែលយើងដោត លើកដំបូង និងពេលដោត លើកទី 2 វានឹងលែង ចេញផ្ទាំងនេះ ទៀតហើយ។


ប្រភពពី៖ខេមបូរីផត 
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)