Apple នឹងអនុញ្ញាតឱ្យអ្នកដោះសោរ (Unlock) កុំព្យូទ័រ Mac របស់អ្នកជាមួយ iPhone និង Touch ID
ក្រុមហ៊ុន Apple កំពុងធ្វើការបង្កើតមុខងារថ្មីមួយនៅលើប្រព័ន្ធប្រតិបត្តិការ OS X ដែលអាចឱ្យអ្នកប្រើកុំព្យូទ័រ Mac អាច Unlock តាមការស្កេនម្រាមដៃ fingerprint និង Touch ID របស់ iPhone។ នេះបើយោងតាមគេហទំព័រ MacRumors។ មុខងារដោះសោស្វ័យប្រវត្តិ (auto-unlock) នេះ អាចត្រូវបានបញ្ចូលទៅក្នុង Mac OS ជំនាន់ថ្មី ដែលនឹងត្រូវក្រុមហ៊ុន Apple ប្រកាសចេញនៅសន្និសីទ WWDC ខែមិថុនា ក្រោយនេះ។
មុខងារថ្មីនេះ គឺពាក់ពាក់នៅលើ Bluetooth LE ស្រដៀងនឹងរបៀបដោះសោរ (unlock) ទូរស័ព្ទ iPhone និងដោះសោរនាឡិកា Apple Watch ដោយមិនចាំបាច់បញ្ចូលលេខកូដ passcode លើអេក្រង់ឡើយ។ ស្ដាប់ទៅវាហាក់ដូចជាពិសេសខ្លាំងណាស់ ដែលវាស្រដៀងនឹងមុខងារកម្មវិធី Knock នៅលើ Mac ដែលអនុញ្ញាតឱ្យអ្នកប្រើ ទូរស័ព្ទ ឬនាឡិកា Apple Watch ដើម្បី unlock កុំព្យូទ័រ Mac បាន។ សូហ្វ៊ែរនេះ ដំណើរការដោយត្រូវមានកម្មវិធីដំឡើងចូលទៅក្នុងកុំព្យូទ័រ រួចហើយបញ្ចូលលេខសម្ងាត់ នៅក្នុងនោះ បន្ទាប់មកនឹងអាច unlock ដោយប្រើ iPhone ឬ Apple Watch បាន។
ដំណោះស្រាយមុខងារថ្មីរបស់ Apple នេះ នឹងមិនត្រូវការឱ្យអ្នកប្រើប្រាស់ដំឡើងកម្មវិធីកំណត់អត្តសញ្ញាណតាមជីវមាត្រទៅលើកុំព្យូទ័រ Mac ដែលដែលអ្នកប្រើប្រាស់ Windows PC បានធ្វើឡើយ។ គេហទំព័រ MacRumors ថែមទាំងបានលើកឡើងថា មុខងារ unlock ថ្មីនេះ អាចត្រូវបានច្របាច់បញ្ចូលនៅក្នុងមុខងារទូទាត់ប្រាក់តាមទូរស័ព្ទដៃ Apple Pay នៅលើកម្មវិធី browser ដែលមាននៅលើ OS X 10.12។ វានឹងអាចឱ្យអ្នកបង់ថ្លៃឥវ៉ាន់នៅលើវែបសាយដោយការបញ្ជាក់ងាយស្រួលដើម្បីទិញទំនិញ ជាមួយការស្កេនក្រយៅដៃនៅលើ iPhone។ ប្រព័ន្ធប្រតិបត្តិការថ្មីក៏នឹងមានមុខងារ Siri សម្រាប់ដំណើរការនៅលើកុំព្យូទ័រ Mac ផងដែរ៕
ប្រភពពី៖ phnompenhtimes
Post A Comment
No comments :