News Technology

[technology][bleft]

How To

[Ikhnow][bsummary]

ចំណុច​ពិសេស​ ៤យ៉ាង​​ដែល​លោក​​អ្នក​អាច​ទទួល​បាន​ពី​កម្មវិធី​ Dropbox

​Dropbox ​បាន​ក្លាយ​ជា​កម្មវិធី​ដ៏​មាន​អត្ថប្រយោជន៍​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​លោក​អ្នក មិន​ថា នៅ​លើ​កុំព្យូទ័រ ឬ​នៅ​លើ​ស្មាតហ្វូន​នោះ​ទេ គឺ​វា​អាច​ឱ្យ​អ្នក​ផ្ទុក​ឯកសារ​ចូល​ទៅ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​អនឡាញ​បាន នៅ​ពេល​មាន​អ៊ីនធឺណិត។ វា​ថែមទាំង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក ក្នុង​ការ​គ្រប់គ្រង file ​និង folder ​បាន​គ្រប់​ទីកន្លែង​នៅ​លើ​ម៉ាស៊ីន​របស់​លោក​អ្នក ដូច​ជា add, edit, copy និង delete ​ហើយ​ក៏​អាច​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ភ្លាមៗ​តែ​ម្ដង។
ទំព័រ​នេះ យើង​សូម​ណែនាំពីអត្ថប្រយោជន៍ ៤យ៉ាង​ដែល​អ្នក​អាច​ទទួល​បាន​ពី Dropbox៖
១) ប៊ែកអាប់​ទុក​ទិន្នន័យ​សំខាន់ៗ (Storage Backup)
​Dropbox ចំពោះ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ និង​ស្មាតហ្វូន​ទំនើប​ប្រហែល​ជា​ធ្លាប់​ឃើញ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​ខ្លួន ហើយ​អ្នក​ខ្លះថែមទាំង​កំពុង​ប្រើ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ប្រហែល​មិន​ទាន់​ស្គាល់​ច្បាស់​ពី​វា​នៅ​ឡើយ។
Dropbox ជា​សេវាកម្ម​ផ្ទុក​ឯកសារ​អនឡាញ ឱ្យ​តែ​មាន​អ៊ីនធឺណិត​គឺ​អាច​នាំ​យក file/folder ទៅ​ផ្ទុក និង​ទាញ​យក​មក​វិញ​បាន​តាម​ចិត្ត គ្រប់​ពេលវេលា គ្រប់​ទីកន្លែង។ ដោយសារ​តែ​បែបនេះ អ្នក​ជំនួញ​ដែល​មាន​ទិន្នន័យ​សំខាន់ៗ និង​សម្ងាត់​នោះ គេ​បាន​ជ្រើសរើស Dropbox សម្រាប់​ផ្ទុក​ទិន្នន័យ​ទាំង​នោះ។ វា​ងាយស្រួល​មិន​ចាំបាច់​ឱ្យ​គេ​ត្រូវ​កាន់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ (USB Flash, External HDD ...) ទៅ​ជា​មួយ​នោះ​ឡើយ។ លើស​ពី​នេះ Dropbox ជា​សេវាកម្ម​ផ្ទុក​ទិន្នន័យ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដែល​លោក​អ្នក​អាច​ជឿ​ទុកចិត្ត​បាន។
២) ងាយស្រួល​ស៊ែរ​ឯកសារ (File Sharing)
លក្ខណៈ ពិសេស​នៅ​លើ Dropbox មួយ​ទៀត គឺ​វា​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ចែកចាយ (share) ​ឯកសារ​ឱ្យ​គ្នា រវាង​ដៃគូ​ពាណិជ្ជកម្ម ​ក្រុមហ៊ុន ស្ថាប័ណ្ណ និង​បុគ្គលិក​ជាដើម។ ​ដើម្បី​អាច​ចែកចាយ​បាន លោក​អ្នក​ត្រូវ​មាន​គណនី​មួយ ហើយ​ត្រូវ​អាប់ឡូដ (ដាក់ file ក្នុង dropbox) ​រួច​ហើយ​ចែកចាយ​(share) មាតិកា (content) ​ទាំងឡាយ​ដែល​អ្នក​ចង់​ចែករំលែក​ជាការ​ស្រេច។ ជា​ការ​ពិត ប្រសិន​អ្នក​ចង់​ឱ្យ​ការ​ចែកចាយ​ធ្វើ​ឡើង​បាន​សម្រាប់​តែ​ទ្វេរ​ភាគី ឬ​រវាង​អ្នក និង​មនុស្ស​ម្នាក់​ទៀត​ប៉ុណ្ណោះ​នោះ អ្នក​ត្រូវ​ចាក់​សោ (lock) ​ថត​ឯកសារ (folder) ជាមួយ​លេខ​សម្ងាត់ (password) ​ហើយ​ប្រាប់​លេខ​សម្ងាត់​នោះ​ទៅឱ្យ​ភាគី​ម្ខាង​បាន​ដឹង ជា​ការ​ស្រេច។
៣) ស្រួល​ភ្ជាប់​យក​ទិន្នន័យ​មក​ប្រើ​វិញ (Access)
​ជា​ការ​ពិត គោលបំណង​ដែល​អ្នក​ដាក់​ឯកសារ​នៅ​ក្នុង dropbox គឺ​ដើម្បី​ជៀសវាង​បាត់បង់​ដោយ​យថាហេតុ ប៉ុន្តែ​ក៏​ដើម្បី​ងាយស្រួល​ទាញ​យក​មក​វិញ បាន​គ្រប់​ពេល​ដែល​មាន​អ៊ីនធឺណិត​ដែរ។ ការ​ភ្ជាប់​ប្រើ (access) ទិន្នន័យ​ពី Dropbox គឺ​មាន​ពីរ​របៀប​ដែល​អនុវត្ត​នោ​លើ​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​ចល័ត (ស្មាតហ្វូន / ថេប្លេត …)។
+សម្រាប់​ការ​ភ្ជាប់​យក​ឯកសារ​ពី dropbox តាម​កុំព្យូទ័រ៖

Dropbox ​ជា​កម្មវិធី​ដែល​អ្នក​អាច​ទាញ​យក​បាន​ និង​ដំឡើង​ប្រើ​នៅ​លើ​កុំព្យូទ័រ ឬ​អ្នក​អាច​ចូល​ទៅ​គេហទំព័រ dropbox.com ដោយ​ផ្ទាល់​ក៏​បាន។ ប៉ុន្តែ​ការ​ប្រើ​កម្មវិធី Dropbox គឺ​ផ្ដល់​លក្ខណៈ ងាយស្រួល​ជាង ដោយ​វា​អាច​ឱ្យ​អ្នក​កំណត់​ថត​ឯកសារ​នៅ​លើ​ទីតាំង​ណាមួយ​នៃ​ Hard Drive ​របស់​កុំព្យូទ័រ​អ្នក ដើម្បី​ធ្វើការ​ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ រាល់ពេល​មាន​ការ​បន្ថែម​ចូល ឬ​ដក​ឯកសារ ឬ​កែ​អក្សរ​គ្រប់​ពេល។ វា​អាច​ដំណើរការ​បាន​ទាំង​នៅ​លើ Windows PC, Linux ឬ Mac។
​ថ្វីត្បិត​កុំព្យូទ័រ​របស់​អ្នក គ្មាន​អ៊ីនធឺណិត អ្នក​ក៏​នៅ​តែ​អាច copy ឯកសារ​ចូល​ទៅ​ថត (folder) នោះ​បាន ហើយ​នៅ​ពេល​មាន​តំណភ្ជាប់​អ៊ីនធឺណិត វា​នឹង​ធ្វើការ​ផ្ទេរ​ចូល​ទៅ dropbox ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង។
+​ការ​ភ្ជាប់​យក​ឯកសារ​ពី dropbx ​តាម​ស្មាតហ្វូន៖

មិន​ខុស​គ្នា​ប៉ុន្មាន​នឹង​ការ​ប្រើ​កម្មវិធី​នៅ​លើ​កុំព្យូទ័រ​នោះ​ទេ ដោយ​កម្មវិធី dropbox app នៅ​លើ​ស្មាតហ្វូន / ថេប្លេត វា​មាន​មុខងារ​ផ្ទេរ​ឯកសារ ពិសេស​គឺ​រូបថត និង​វីដេអូ​របស់​លោក​អ្នក​ ចូឡ​ទៅ dropbox ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​មាន​អ៊ីនធឺណិត។ លោក​អ្នក​មិន​ចាំបាច់​បារម្ភ​ខ្លាច រូបថត និង​វីដេអូ​ស្អាតៗ​របស់​អ្នក បាត់​បង់​ទៀត​ឡើយ បើ​ទោះបី​អ្នក​ច្រឡំ​លុប ឬ​បង្ខំ​ចិត្ត​លុប​ដោយ​សារ​អស់​មេម៉ូរី​ទូរស័ព្ទ​ក៏​ដោយ ក៏​អ្នក​នៅតែ​អាច​ទាញ​យក​មក​វិញ​គ្រប់ពេល​វេលាឱ្យ​តែ​មាន​អ៊ីនធឺណិត។
៤) អាប់ដេត​ឯកសារ (Update)
​នៅ​ពេល​ណា​ក៏​ដោយ ឱ្យ​តែ​មាន​ការ​បន្ថែម ឬ​កែប្រែ​ទិន្នន័យ ឬ​លុប​ទិន្នន័យ​ពី folder ដែល​បាន share នោះ Dropbox នឹង​ធ្វើ​បច្ចុប្បន្ន​បញ្ជី​ផ្ទុក​ទិន្នន័យ​លើ​សេវាកម្ម​របស់​ខ្លួន។ នេះ​នឹង​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើ ក្នុង​ការ​ដែល​អាច​រក្សា​ទុក និង​យក​មក​ប្រើ ទិន្នន័យ​ថ្មី​ដែល​បាន​អាប់ដេត​ចុងក្រោយ​បំផុត។
ប្រភពពី៖ phnompenhtimes
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)