បើមិនទាន់ដោនឡូត WhatsApp ពណ៌មាសទេ សូមកុំដោនឡូតឱ្យសោះ!
អ្នកប្រើប្រាស់កម្មវិធី WhatsApp កំពុងជាប់អន្ទាក់លើការដោនឡូតកម្មវិធី WhatsApp Gold ជាកម្មវិធីកែតម្រូវប្រព័ន្ធថ្មី ដែលអាចបង្កគ្រោះថ្នាក់ដោយសារមេរោគបាន។
ចំនួននៃអ្នកប្រើប្រាស់កម្មវិធីនេះត្រូវបានគេរាយការណ៍ថាទទួលបានសារមួយតម្រូវឱ្យពួកគេចុះឈ្មោះសម្រាប់សេវាតាមរយៈវេបសាយ WhatsApp Gold ដែលមានភ្ជាប់លីងនៅក្នុងសារ។
មុខងារបន្ថែមរបស់កម្មវិធីរួមមានសមត្ថភាពផ្ញើរូបភាពបានរាប់រយក្នុងពេលតែមួយ, Emojis ថ្មី, តេជាវីដេអូ, មុខងារសុវត្ថិភាពប្រសើរជាងមុន និងអ្វីៗជាច្រើនទៀត។
ប្រសិនបើអ្នកដោនឡូតកម្មវិធីថ្មីពីវេបសាយនោះ វានឹងបញ្ចូលមេរោគទៅក្នុងទូរស័ព្ទរបស់អ្នក ដែលអាចអនុញ្ញាតឧក្រិដ្ឋជនអនឡាញលួចទិន្នន័យរបស់អ្នក និងតាមដានរាល់សកម្មភាពទាំងអស់របស់អ្នក។
ក្រុមហ៊ុនបានព្រមានអ្នកប្រើប្រាស់របស់ខ្លួនថាកម្មវិធីមេរោគនោះអាចចូលទៅក្នុងព័ត៌មានឯកជនរបស់អ្នក បញ្ជូនទៅជនទីបីដោយមិនចាំបាច់មានលេខសម្ងាត់ឬការអនុញ្ញតនោះទេ៕
ប្រភពពី៖ KhmerRead
Post A Comment
No comments :