Bluetooth 5 នឹងមានល្បឿនបញ្ជូនទិន្នន័យលឿនជាងមុន ៤ដង ហើយបាញ់បានឆ្ងាយជាងមុនទ្វេរដង!
Bluetooth គឺជាមុខងារសំខាន់មួយដែលត្រូវបានគេយកទៅបំពាក់នៅលើស្មាតហ្វូនយ៉ាងច្រើននៅលើទីផ្សារបច្ចុប្បន្ន។ Bluetooth បានបម្រើដល់អ្នកប្រើទូរស័ព្ទជាច្រើនឆ្នាំមកហើយ សម្រាប់បញ្ជូនទិន្នន័យរវាងឧបករណ៍ពីរដោយមិនចាំបាច់ប្រើខ្សែ។ ចំណែកពេលនេះ មានសេចក្ដីរាយការណ៍ថា អង្គការអភិវឌ្ឍស្តង់ដារតំណភ្ជាប់ឥតខ្សែ Bluetooth SIG កំពុងអភិវឌ្ឍជំនាន់ថ្មីដែលជា Bluetooth 5 ដែលមានល្បឿនលឿនជាងជំនាន់ Bluetooth 4.2 ដល់ទៅ ៤ដងឯណោះ និងមានដែនបាចសាចធំទូលាយ បាញ់បានឆ្ងាយជាងមុន ២ដង។
សូមបញ្ជាក់ថាអង្គការSIG អភិវឌ្ឍបច្ចេកវិទ្យា Blueooth កន្លងទៅ មានការគាំទ្រពីបណ្ដាក្រុមហ៊ុនទូរស័ព្ទស្ទើរទាំងអស់ ពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យាធំៗតែម្ដង ដូចជា ក្រុមហ៊ុន Apple, Intel និង Microsoft។
ក្រុម SIG បានពន្យល់ថា ខ្លួនបានប្រើឈ្មោះ Bluetooth 5 គឺដើម្បីងាយស្រួលដល់អ្នកប្រើ ចំណាំដឹងអំពីជំនាន់របស់ Bluetooth ជាក់ស្ដែង Bluetooth ត្រូវបានចេញឱ្យប្រើផ្លូវការនៅលើឧបករណ៍អេឡិចត្រូនិកចាប់តាំងពីឆ្នាំ១៩៩៤ ដែលពេលនោះត្រូវបានក្រុមហ៊ុន Ericsson យកទៅបំពាក់នៅលើឧបករណ៍របស់ខ្លួន។ នេះជាជំនាន់ Bluetooth ចាប់តាំងពីជំនាន់ដំបូងគឺ Bluetooth v1.0 និង v1.0B, Bluetooth v1.1, Bluetooth v1.2, Bluetooth v2.0 + EDR, Bluetooth v2.1 + EDR, , Bluetooth v3.0 + HS, Bluetooth v4.0, Bluetooth v4.1, Bluetooth v4.2 និង Bluetooth v5 នេះតែម្ដង៕
Post A Comment
No comments :