iOS 10 បង្ហាញខ្លួនជាផ្លូវការយប់មិញ តើមានអ្វីថ្មីខ្លះ? iPhone ឬ iPad ម៉ូដែលណាខ្លះអាចអាប់ដេតបាន?
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍ WWDC ដ៏ធំមួយនៅ San Francisco សហរដ្ឋអាមេរិក ដោយធ្វើការបើកបង្ហាញ iOS 10។ ក្នុង Version ថ្មីនេះ Apple មិនបានផ្តោតសំខាន់ទៅលើការបន្ថែមនូវមុខងារថ្មីៗនោះទេ តែបានអភិវឌ្ឍន៍ឲ្យកាន់តែល្អជាងមុន។
1. Lock Screen ប្រភេទថ្មី
Lock Screen លើ iOS 10 ត្រូវបានកែសម្រួលសោភ័ណភាពសារជាថ្មី និងបានកែប្រែ Notification និង Control Center ផងដែរ។

2. Siri នឹងវ័យឆ្លាតជាងមុន
Apple អនុញ្ញាតឲ្យ Developer ធ្វើការអភិវឌ្ឍឲ្យ Siri អាចប្រើប្រាស់ជាមួយកម្មវិធីដែលខ្លួនបង្កើតឡើងបាន។
3. Photos កាន់តែឡូយ
បំពាក់ប្រព័ន្ធចងចាំផ្ទៃមុខ ធ្វើឲ្យការស្វែងរូបភាពមានភាពងាយស្រួលជាងមុន និងអាចយករូបថតទៅបង្កើតជាវីដេអូអនុស្សាវរីយ៍បាន ដោយមុខងារថ្មីនេះមានឈ្មោះថា Mermories។
4. Maps កាន់តែអស្ចារ្យជាងមុន
កម្មវិធី Maps ត្រូវបានរចនាឡើងសារជាថ្មី និងប្រើប្រាស់ជាមួយ Car Play បានកាន់តែមានប្រសិទ្ធភាព
5. Apple Music រចនាម៉ូតថ្មី ប្រើប្រាស់កាន់តែងាយ
ដោយសារមានការរអ៊ូរទាំថាការប្រើប្រាស់ Apple Music មានភាពលំបាក។ ដូច្នេះហើយ Apple បានកែសម្រួលត្រង់ចំណុចនេះឲ្យកាន់តែល្អ និងបានបន្ថែមអត្ថបទចម្រៀងសម្រាប់ច្រៀងតាមមកជាមួយថែមទៀតផង។
6. iMessage ត្រូវបានកែសម្រួលជាច្រើនចំណុច
ក្នុង iMessage អ្នកប្រើប្រាស់អាចផ្ញើ Sticker ដែលមានចលនាបានហើយ
តើអាប់ដេតបាននៅពេលណា?
តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា iOS 10 អាចនឹងធ្វើការអាប់ដេតបានក្រោយពេល Apple បើកបង្ហាញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនក្នុងខែ កញ្ញា ខាងមុខនេះ ដូចរាល់ឆ្នាំ។
តើ iPad និង iPhone ម៉ូដែលណាខ្លះអាចអាប់ដេតបាន?
– iPad គ្រប់ម៉ូដែលលើកលែង iPad Mini 1, iPad 2 និង iPad 3
– iPhone គ្រប់ម៉ូដែលលើកលែង iPhone 4s
ប្រភពៈ mpmag

Post A Comment
No comments :