ដំណឹងល្អ! អ្នកប្រើប្រាស់អាចលុបកម្មវិធីដែលភ្ជាប់មកជាស្រេចលើ iPhone និង iPad បាន ក្រោយពេលអាប់ដេតទៅជា iOS 10
រយៈពេល 2 ទៅ 3 ឆ្នាំ កន្លងមកនេះ ប្រព័ន្ធប្រតិបត្តិការ iOS ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ និងមានមុខងារថ្មីបន្ថែមមកជាច្រើន រហូតធ្វើឲ្យមេម៉ូរីក្នុងទូរស័ព្ទ iPhone និង iPad សល់កាន់តែតិចទៅៗ ស្ទើរតែគ្មានមេម៉ូរីសម្រាប់ផ្ទុករូបថត បទចម្រៀង វីដេអូ និងកម្មវិធីផ្សេងទៀតនោះទេ។
ម្យ៉ាងទៀត កម្មវិធីមួយចំនួនដែលភ្ជាប់មកជាស្រេចជាមួយ iOS ដូចជា Watch, Podcast, Mail, Calendar បែរជាមិនអាចលុបចោលបានទៅវិញ។
ប៉ុន្តែ iOS 10 ដែលទើបនឹងបង្ហាញខ្លួនកាលពីថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2016 នេះ នឹងមានសមត្ថភាពអាចលុបកម្មវិធីដែលភ្ជាប់មកជាមួយ iOS បាន ដោយកម្មវិធីដែលអាចលុបបានរួមមានដូចជាៈ Calculator, Calendar, Compass, Contacts, FaceTime, Find My Friends, Home, iBooks, iCloud Drive, iTunes Store, Mail, Maps, Music, News, Notes, Podcasts, Reminders, Stocks, Tips, Videos, Voice Memos, Watch App និង Weather។
ប្រភពៈ mpmag
ប្រភពៈ mpmag
chengnareth2010@gmail.com
ReplyDelete