News Technology

[technology][bleft]

How To

[Ikhnow][bsummary]

វិធីដ៏មានប្រសិទ្ធភាពមួយទៀត ដែលធ្វើឲ្យទូរស័ព្ទ iPhone សល់មេម៉ូរីទំនេរកាន់តែច្រើន


1. មុនដំបូង តភ្ជាប់ទូរស័ព្ទ iPhone ចូលទៅកាន់កុំព្យូទ័រ PC ហើយបើកកម្មវិធី iTunes ឡើងមក។
2. បន្ទាប់មក ចុចលើរូបទូរស័ព្ទដែលបង្ហាញនៅខាងលើ (ដូចក្នុងរូបខាងក្រោម)។ ចុចលើ Summary ហើយនៅក្រោមពាក្យ Backups សូមចុចលើ This Computer។



3. បន្ទាប់មកទៀត សូមចុចលើ Encrypt iPhone Backup ហើយសូមដាក់បញ្ចូលលេខសម្ងាត់ ដើម្បីការពារ Backup រួចចុចលើ Set Password។


iTunes នឹងចាប់ផ្ដើម Backup ដោយស្វ័យប្រវត្តិ ហើយប្រសិនបើ iTunes មិនបាន Backup ដោយខ្លួនឯងទេ សូមចុចលើ Back Up Now ដើម្បីចាប់ផ្ដើម។

4. ក្រោយពេលធ្វើការ Backup រួច សូមចុចលើ Restore Backup។ ប្រសិនបើទូរស័ព្ទ iPhone បើកដំណើរការមុខងារ Find My iPhone វានឹងទាមទារឲ្យចូលទៅបិទ Find My iPhone ជាមុនសិន ហើយទើបត្រឡប់មកចុចលើ Restore Backup សារជាថ្មី។


5. iTunes នឹងស្នើរសុំឲ្យជ្រើសរើស Backup ដែលត្រូវការ សូមជ្រើសរើស Backup ដែលទើបនឹង Backup រួច ហើយចុចលើ Restore និងវាយបញ្ចូល Password ដែលបានបំពេញត្រង់ចំណុចទី 3 ជាការស្រេច។


6. iTunes នឹងធ្វើការ Restore ហើយក្រោយពេលដំណើរការចប់ ទូរស័ព្ទនឹងធ្វើការ Reboot។ ចុងក្រោយ ទូរស័ព្ទនឹងទទួលបានមេម៉ូរីទំនេរកាន់តែច្រើនជាងមុន។

ប្រភពៈ mpmag
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

4 comments :

  1. មានអ្នកណា ដឹងកម្មវិធីអីដែរអាចទុកសៀវភៅបានរបរយរឿងទេ មិនកំណត់ ហើយអាចដាក់អាខោនបានដូចDropbox អត់ កម្មវិធីនេះដាក់បានតិចហើយដោនរហូតធុញ iBooks យកមកវិញបានតែរបស់ដែរដោនចេញពីវាទេ ទួសយើងដាក់ក្នុងI could ក៏យកមកមិនបានដែរ របស់copy នោះ�� គឺខ្លាចវាគាំងម្ដងទៀត ដៃរភ្លើងជើងមាន់

    ReplyDelete
    Replies
    1. អ្នកអាចប្រើប្រាស់ Google Drive 15GB ហើយបើកមើលបានដោយមិនចាំបាច់ដោនលោត ហើយUpload លឿនទៀត។

      Delete
  2. ពិតជាមានប្រសិទ្ធភាពមែន​ អរគុណដែលបានចែករំលែកដល់ពួកយើងទាំងអស់គ្នា ពីខ្ញុំ Cambodia Golf Holidays

    ReplyDelete
    Replies
    1. អរគុណ...! សម្រាប់ការគាំទ្រ

      Delete


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)