ធ្វើម៉េចទៅ ប្រសិនប៊ូតុង Home លើទូរស័ព្ទ iPhone របស់អ្នកខូច? (បញ្ជាក់៖ មិនមែនយកចូលជាងទេ)
ប៊ូតុង Home រាងមូលគឺជាអត្តសញ្ញាណមួយសម្គាល់ថា ជាទូរស័ព្ទ iPhone ដែលកម្រឃើញមានស្មាតហ្វូនណាប្រើប៊ូតុងដូច្នេះ ទោះបីមូល ក៏មិនមានលក្ខណៈដូចគ្នាដែរ។ ការប្រើប្រាស់ប្រចាំថ្ងៃ ប្រហែលអ្នកឧស្សាហ៍ចុចវា ដើម្បីត្រឡប់ទៅកាន់ Homescreen ឬដើម្បីចាកចេញពីកម្មវិធីបានរហ័ស។ ចុះប្រសិនបើប៊ូតុង Home ខូចលែងដំណើរការវិញ តើត្រូវធ្វើយ៉ាងណា?
អត្ថបទចំណេះដឹងថ្ងៃនេះ យើងមិនសំដៅលើ ការយកទូរស័ព្ទចូលជាងជួសជុលឡើយ ប៉ុន្តែចង់បង្ហាញពីគំនិតច្នៃប្រឌិត គឺដំណើរការមុខងារ AssistiveTouch ជំនួសប៊ូតុង Home ទៅវិញ។ ទទួលស្គាល់ថា គ្រាប់មូលស្រមោលនៅលើអេក្រង់ iPhone មុខជាមានមនុស្សមិនតិចទេ ដែលបានស្គាល់ ប៉ុន្តែយើងនៅតែលើកយកចំណុចនេះ មកបង្ហាញដោយសារយល់ថា នៅមានប្រិយមិត្តមួយចំនួនដែលគាត់ទើបចាប់ផ្ដើមប្រើ iPhone ដែលជាបទពិសោធន៍ថ្មីសម្រាប់គាត់។
តោះមកអនុវត្ត ពីរបៀបបើកមុខងារ AssistiveTouch នៅក្នុង Settings ដូចខាងក្រោម៖១) ចូលទៅ Settings → General → Accessibility → Accessibility Shortcut
២) បន្ទាប់មកចុចលើ AssistiveTouch
៣) ដើម្បីដំណើរការ AssistiveTouch ត្រូវចុចលើប៊ូតុង Home ចំនួន ៣ដង នោះវានឹងបង្ហាញជារង្វង់ពណ៌-ស នៅលើអេក្រង់ទូរស័ព្ទ។ បញ្ជាក់៖ ប៊ូតុងនេះ អាចឱ្យអ្នកអូសទៅដាក់ទីតាំងណាក៏បាននៅលើអេក្រង់។
៤) ចុចលើរង្វល់មូលពណ៌-ស នោះវានឹងបង្ហាញជម្រើសប៊ូតុងផ្សេងៗដូចជា Notification, Device, Control Center, Home, Siri និង Favorites ជាដើម៕
ដោយ៖ ឈុន ហួរ
ប្រភព៖ Thephnompenhtime
Post A Comment
No comments :