មិននឹកស្មាន iPhone នៅមានក្បួនសម្ងាត់នេះ អាចចុចលេខកូដ (Code) បញ្ជូន ដើម្បីបើកមុខងារអាថ៌កំបាំងបានទៀត!
តាមធម្មតាស្មាតហ្វូនអាចដំណើរការបានគឺត្រូវពឹងផ្អែកលើប្រព័ន្ធ សូហ្វ៊ែរ (Software) ជាចាំបាច់ ក្រៅពីមានផ្នែក Hardware ហើយនោះ។ ហើយមិនតែស្មាតហ្វូន Android ឬ iPhone នោះទេ គឺសុទ្ធតែមានលេខកូដ ដើម្បីបិទ ឬបើកមុខងារមួយចំនួន ដោយគ្រាន់តែបើកផ្ទាំងខល រួចហើយវាយលេខកូដបញ្ចូលនោះ។ ទំព័រនេះ យើងសូមលើកយកលេខកូដសំខាន់ៗដើម្បីប្រើប្រាស់ក្នុងការបើកដំណើរការ មុខងារអាថ៌កំបាំងមួយចំនួននៅលើ iPhone៖
១) ចុច #31# បូកជាមួយលេខទូរស័ព្ទ ដើម្បីបិទមិនឱ្យបង្ហាញឈ្មោះ ឬលេខទូរស័ព្ទអ្នកខលចូល។ គឺ វាបង្ហាញ “No Caller ID” ជំនួសវិញ
២) ចុច *3001#12345#* បន្ទាប់មកចុចបញ្ជូល (Call) ដើម្បីឆែកមើលសេវាទូរស័ព្ទខ្លាំងឬខ្សោយ។ បន្ទាប់មកចុចឱ្យជាប់លើប៊ូតុង Power ហើយនៅពេលផ្ទាំង Power Down បង្ហាញឡើងមក ត្រូវចុចឱ្យជាប់លើប៊ូតុង Home រហូតដល់អ្នកអាចត្រឡប់ទៅកាន់ Homescreen វិញ។ ពេលនេះ អ្នកអាចមើលឃើញចំនួនលេខបង្ហាញពីកម្រិតសេវាទូរស័ព្ទរបស់អ្នកបាន ហើយ។ របៀបមើល គឺចាប់ពី -40 ទៅមុខគឺមានសេវាល្អបំផុត ប្រសិននៅចន្លោះពី -40 ទៅ -80 គឺល្អ បើចន្លោះពី -80 ទៅ -140 គឺសេវាខ្សោយ ហើយបើចាប់ពី -140 គឺគ្មានសេវាតែម្ដង។
៣) ចុច *#06# ដើម្បីមើលពីលេខកូដ IMEI របស់ iPhone ដោយមិនចាំបាច់ចូលទៅមើលក្នុង Settings
៤) ចុច #5005*7672# ដើម្បីមើលដឹងថា តើសារ SMS របស់អ្នកទៅទីណា។
៥) ចុច *33*PIN# => ដើម្បីបើក (Enable) មុខងារ Call Barring
ចុច #33*PIN# => ដើម្បីបិទ (Disable) Call Barring
ចុច *#43# និងចុច Call => Call Waiting Satus
ចុច *43# និងចុច Call => ដើម្បីបើក Call Waiting
ចុច #43# និងចុច Call => ដើម្បីបិទ Call Waiting
ចុច *#21# ដើម្បីមើល Call Forwarding Status
+Call Barring អាចឱ្យអ្នកបិទ (block) ការខលចូល (incoming) និងខលចេញ (outgoing call)
+ចំណែក Call Waiting អាចឱ្យអ្នកពេលកំពុងនិយាយទូរស័ព្ទ ហើយភាគីផ្សេងទៀតខលចល ដែលអ្នកអាចផ្អាក (On Hold) ម្ខាង ទៅនិយាយជាមួយភាគីម្ខាងទៀតបាន។
ដោយ៖ ឈុន ហួរ
ប្រភព៖ Thephnompenhtime
Post A Comment
No comments :