ហេតុផលមួយចំនួនដែលថេប្លេតរបស់ Samsung ល្អជាងផលិតផលដទៃ
ការបំពាក់នូវ Keys
សម្រាប់ប្រើប្រាស់នូវលើថេប្លេតថ្មីនេះគឹពិតជាឡូយ និងអស្ចារ្យគ្មានគូប្រៀប។
លោកអ្នកអាចធ្វើការបំពេញការងារទៅតាមចិត្ត និងបានលឿនបំផុត។ ការប្រើប្រាស់
Keyboard & Touchpad គឺផ្តល់ភាពរហ័ស និងទាន់សម័យឈានមុខគេ។
ការភ្ជាប់ទំនាក់ទំនងរហ័សទាន់ចិត្ត
អ្វីគ្រប់យ៉ាងគឺកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងពីទូរស័ព្ទស្មាតហ្វូន
Galaxy របស់អ្នកជាមួយនឹងថេប្លេត Galaxy TabPro S
ស៊េរីថ្មីនេះតាមរយៈការប្រើប្រាស់នូវប្រព័ន្ធ Bluetooth ។
អ្នកអាចប្រើប្រាស់នូវទូរស័ព្ទរបស់អ្នកដើម្បីធ្វើការកំណត់នូវប្រព័ន្ធសុវត្ថិភាពនៅលើថេប្លេតរបស់អ្នកបានផងដែរ។
កាន់តែងាយស្រួលក្នុងការទុកដាក់
ថេប្លេត Galaxy TabPro S
ជាឧបករណ៍ដែលលោកអ្នកគួរតែមាននៅក្នុងកាបូបធ្វើការរបស់អ្នក។
វាមានសមត្ថភាពខ្លាំងមិនចាញ់ការប្រើប្រាស់នូវកុំព្យូទ័រយួរដៃនោះទេ
ហើយលោកអ្នកអាចធ្វើការបំពេញការងារនៅលើថេប្លេតនេះបានយ៉ាងងាយស្រួល។
មិនតែប៉ុណ្ណោះ វាមានរូបរាងតូចល្មម ទំងន់ស្រាល និងអាចយកតាមខ្លួនបាន
ងាយស្រួលទុកដាក់បំផុត។
ថាមពលថ្មកាន់តែខ្លាំង បញ្ជូលថ្មកាន់តែលឿន
របកគំហើញថ្មីនៃបច្ចេកវិទ្យារបស់ថេប្លេតនេះគឺធ្វើយ៉ាងណាឱ្យវាអាចប្រើប្រាស់បានរយៈពេលយូរ
ហើយការបញ្ជូលថ្មវិញគឺចំណាយពេលវេលាតិចបំផុត។
ការបញ្ជូលថ្មរបស់ថេប្លេតនេះគឺត្រឹមតែ ២ ម៉ោង ៣០
នាទីហើយលោកអ្នកអាចប្រតិបត្តិការការងារ ឬការកម្សាន្តនាៗបានរយៈពេល 10.5 ម៉ោង។
ការប្រើប្រាស់នូវ USB Type-C Connector ធ្វើឱ្យការបញ្ជូលថាមពល
ការបញ្ជូនទិន្នន័យគឺលឿនរហ័សជាទីបំផុត។
ប្រភពពី៖phonecity
Labels
technology
Post A Comment
No comments :