ខ្សែសង្វាក់ផលិតកម្មចិនបញ្ជាក់ជាថ្មីថា iPhone 7 មិនមានរន្ធដោតកាសទេ
កាលពី៦សប្ដាហ៍កន្លងទៅ វិបសាយជប៉ុន Mac Otakara
បានរាយការណ៍ថាក្រុមហ៊ុន Apple គ្រោងនឹងដករន្ធកាសទំហំ ៣,៥ម.ម
ចេញពីទូរសព្ទ iPhone 7
ដើម្បីអាចផលិតទូរសព្ទឲ្យមានកម្រាស់ស្ដើងជាងមុន។
បន្ថែមពីលើពាក្យចចាមអារ៉ាមនេះ វិបសាយចិន Anzhuo.cn និង Wei Feng បានផ្សព្វផ្សាយដំណឹងដែលបានមកពីខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅប្រទេសចិន ដោយលើកឡើងថាពាក្យចចាមអារ៉ាមដ៏ចម្រូងចម្រាសមួយនេះគឺជាការពិត។ វិបសាយទាំងពីរបានអះអាងថា iPhone 7 នឹងមិនមានរន្ធកាស ហើយក្រុមហ៊ុន Apple នឹងបញ្ចេញលក់កាសឥតខ្សែដើម្បីប្រើប្រាស់ជាមួយនឹងទូរសព្ទដែល គ្មានរន្ធកាសនេះ។
ជាក់ស្ដែង កន្លងមកនេះក្រុមហ៊ុន Apple បានបញ្ចេញលក់កាសឥតខ្សែរបស់ខ្លួនជាច្រើនម៉ូដែលរួចមកហើយមាន ដូចជា Power Beats 2, Solo2 និង Studio ជាដើម។ កាលពីខែមិថុនាឆ្នាំ២០១៤ក្រុមហ៊ុន Apple ក៏បានណែនាំអំពី Mfi Program ដែលអនុញ្ញាតឲ្យក្រុមហ៊ុនដទៃផលិតកាសមានខ្សែដែលអាចប្រើប្រាស់ជា មួយនឹងរន្ធ Lighting បាន។
វិបសាយជប៉ុន Mac Otakara ធ្លាប់បានឲ្យដឹងដែរថារន្ធ Lighting ដែលមានលើ iPhone ជំនាន់ថ្មីនឹងមានបំពាក់មុខងារបម្លែង DAC សម្រាប់ឲ្យកាសទំហំ ៣,៥ម.ម អាចប្រើប្រាស់ជាមួយរន្ធ Lighting បានប្រសិនបើមានខ្សែសម្រាប់ត។

យ៉ាងណាក្ដីពាក្យចចាមអារ៉ាមទាំងប៉ុន្មានខាងលើនេះនៅមិនទាន់ មានការបញ្ជាក់ពីក្រុមហ៊ុននៅឡើយនោះទេ ប៉ុន្តែភាគច្រើនពាក្យចចាមអារ៉ាមដែលគេផ្សព្វផ្សាយទាក់ទងនឹង iPhone ជំនាន់ថ្មីច្រើនតែក្លាយជាការពិត៕
តើប្រិយមិត្តយល់យ៉ាងណាដែរបើ iPhone 7 ពិតជាមិនមានរន្ធសម្រាប់ដោតកាសទំហំ ៣,៥ម.ម មែននោះ?
រូបរាងគំរូ iPhone 7

Post A Comment
No comments :