News Technology

[technology][bleft]

How To

[Ikhnow][bsummary]

Kingtel បោះទុនជាង ១៤០លានដុល្លារ ចូលប្រកួតក្នុងទីផ្សារទូរគមនាគមន៍

ក្រុមហ៊ុនទើបតែបង្កើតថ្មី Kingtel Communication Limited បានបោះទុនប្រមាណ ១៤០លានដុល្លារអាមេរិក និងចាប់ផ្តើមផ្គត់ផ្គង់សេវាកម្មអ៊ីនធើណេត ពីថ្ងៃនេះហើយ។ ក្រុមហ៊ុន Kingtel ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម អ៊ីនធើណេត នឹងទូរគមនាគមន៍​ គ្រប់គ្រងដោយក្រុមហ៊ុនមេ KeyBridge International Investment មានមូលដ្ឋាននៅទីក្រុងហុងកុង នេះបើយោងតាមសារព័ត៌មាន Phnom Penh Post។

កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន KeyBridge ទិញភាគហ៊ុន ៦៥ភាគរយរបស់ Emaxx ដែលបច្ចុប្បន្នក្រុមហ៊ុន KeyBridge​ បានភាគហ៊ុនទាំងស្រុង នឹងដាក់ឲ្យដំណើរការក្រោមឈ្មោះជា Kingtel។
យោងតាមប្រសាសន៍របស់ប្រធានផ្នែកលក់ នឹងទីផ្សារប្រចាំក្រុមហ៊ុន Kingtel បានឲ្យដឹងថា ប្រទេសកម្ពុជា គឺមានសក្តានុពលទាំងសេដ្ឋកិច្ច និងនយោបាយ ដែលអាចឲ្យក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការ នៅទីនេះបាន ហើយក្រុមហ៊ុន KeyBridge នឹងប្រើប្រាស់បទពិសោធន៍របស់ Emaxx ក្នុងទីផ្សារទូរគមនាគមន៍ ដើម្បីប្រកួតជាមួយក្រុមហ៊ុនដទៃ ដោយប្រើបច្ចេកវិទ្យាថ្មី ក្នុងការផ្គត់ផ្គង់ទិន្នន័យ និងសំលេង ដែលមានគុណភាពខ្ពស់ នឹងមានល្បឿនលឿន។
ក្រុមហ៊ុន Kingtel សហការជាមួយក្រុមហ៊ុន Huawei​ នឹងក្រុមហ៊ុន Cambodia Fiber Optic Communication Network នឹងផ្តល់ជូននូវអ៊ីនធើណេតល្បឿនលឿន ដែលប្រើប្រាស់ខ្សែកាបអុបទិក នឹង​ផ្គត់ផ្គង់សេវាទូរស័ព្ទ នៅប្រមាណខែខាងមុខទៀតនេះ។
បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការ ក្នុងរាជធានីភ្នំពេញ នឹងបន្តពង្រីកបន្ថែមទៅកាន់ខេត្តក្រុងចំនួន ៧ទៀត ដែលរួមមាន សៀមរាប បាត់ដំបង នឹងក្រុងព្រះសីហនុផងដែរ៕
 
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)