News Technology

[technology][bleft]

How To

[Ikhnow][bsummary]

ចាប់ពីពេល​នេះ ការ​បើក Link តាម Facebook Messenger នឹង​លឿន​ជាង​មុន ១០ដង ដោយសារ​ក្រុមហ៊ុន​ទើប​បញ្ចូល​មុខងារ Instant Article ថ្ងៃ​នេះ


បន្ទាប់​ពី​ធ្វើ​កំណែប្រែ​រយៈពេល ១ឆ្នាំ​មក​នេះ ក្រុមហ៊ុន Facebook បាន​សម្រេច​ចិត្ត​ពង្រីក​មុខងារ Instant Articles ​ទៅ​លើ​កម្មវិធី​ផ្ញើ​ឆាត Messenger ​ហើយ។ ​បច្ចុប្បន្ន​ភាព​ថ្មី​នេះ នឹង​អាច​ឱ្យ​អ្នក​លេង Facebook ​ធ្វើការ​បើក​មើល​អត្ថបទ​ព័ត៌មាន​ផ្សេងៗ​បាន​យ៉ាង​រហ័ស ​នៅ​ក្នុង​កម្មវិធី Messenger ​ផ្ទាល់ ពោល​កម្មវិធី​នេះ អាច​បើក​បាន ដោយ​មិន​ចាំបាច់​ចាកចេញ​ពី Messenger រួច​ទៅ​បើក​កម្មវិធី browser ដើម្បី​អាច​មើល​បាន ​ដូច​ពេល​មុន​ទៀត​នោះ​ទេ។



តាម​ធម្មតា នៅ​ពេល​អ្នក​ចុច​លើ​តំណភ្ជាប់​នៃ​វែបសាយ​ណាមួយ នឹង​ត្រូវ​រង់ចាំ​ឱ្យ​កម្មវិធី​ browser ជា​អ្នក​បើក​មើល (load) ចូល​ទៅ​កាន់​គេហទំព័រ​នោះ។ ប៉ុន្តែ​ជាមួយ​អត្ថបទ Instant Article ​ដែល​ចែក​ចាយ (share) ​ដែល​សម្គាល់​ដោយ​រូប​រន្ទះ​ដិត ​នោះ​នៅ​ពេល​ចុច វា​នឹង​បើក​អត្ថបទ​ព័ត៌មាន​បាន​លឿន​ជាង​មុន ១០ដង ជាមួយ​កម្មវិធី Messenger ផ្ទាល់ ដែល​វា​មាន​លក្ខណៈ ដូច​គ្នា​ទៅ​នឹង​កម្មវិធី Facebook app ដែរ។ ការ​ដែល​អាច​បើក (load) ​បាន​លឿន​ដូច្នេះ គឺ​ដោយសារ Facebook បាន​បង្ហោះ article ទាំង​នោះ​នៅ​លើ​ម៉ាស៊ីន​មេ (server) របស់​ខ្លួន ​ហើយ​បង្ហាញ​អត្ថបទ​ទាំង​នោះ​មក​វិញ ក្នុង​ទម្រង់​ស័ក្ដិសម​មួយ​សម្រាប់​ស្មាតហ្វូន ឬ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត។

​លោក Josh Roberts ​អ្នក​គ្រប់គ្រង​ផ្នែក​ផលិតផល​របស់ Facebook បាន​លើកឡើង​ថា៖ «បណ្ដា Link ដែល​បាន share តាម Messenger ពី​មុន ដើម្បី​អាច​បើក​បាន​គឺ​ត្រូវ​ប្រើ mobile browser ប៉ុន្តែ​ចាប់ពី​ពេល​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ​អាច​ទទួល​យក​បទពិសោធន៍​ថ្មី ល្បឿន​លឿន​ក្នុង​ការ​បើក Link ដែល​ជា​អត្ថបទ​ព័ត៌មាន​ផ្សេងៗ តាម​កម្មវិធី Messenger ដោយ​ផ្ទាល់​បាន។»

​វា​អាច​ជា​មុខងារ​ពិសេស​អស្ចារ្យ​មួយ​សម្រាប់​អ្នក​ចូលចិត្ត​អាន​ព័ត៌មាន ប៉ុន្តែ​ក៏​មាន​សំណួរ​ចោទឡើង​អំពី​កម្រិត​នៃ​ការ​គ្រប់គ្រង Instant Article ​ផ្ដល់​ឱ្យ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។ ដោយ​រក្សា​ទុក​ចំនួន​អ្នក​អាន​ ជាមួយ​នឹង​ប្រព័ន្ធ​អេកូ (ecosystem) ​ក្រុមហ៊ុន Facebook នឹង​អាច​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​បាន​ច្រើន​ជាង​មុន និង​ងាយស្រួល​បង្ហាញ​ពាណិជ្ជកម្ម​ដល់​អ្នក​លេង Facebook បាន​កាន់តែ​ច្រើន។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា Instant Articles ​នឹង​មាន​វត្តមាន​នៅ​លើ​ប្រព័ន្ធ Android ​នៅ​ថ្ងៃ​នេះ​ហើយ ខណៈ​ដែល iOS គឺ​ត្រូវ​រង់ចាំ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ៕

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖  Thephnompenhtime
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)