News Technology

[technology][bleft]

How To

[Ikhnow][bsummary]

Nokia នឹង​ត្រឡប់​មក​​វិញ ​ជាមួយ​ស្មាតហ្វូន​ថ្មី​​ខ្លាំង​ ២ម៉ូដែល​ ​អេក្រង់ 2K, Snapdragon 820 ​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក IP69 នឹង​បង្ហាញ​ខ្លួន​ចុង​ឆ្នាំ២០១៦


​ផ្អែក​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ GizmoChina ​ថ្មីៗ​នេះ បាន​បង្ហាញ​ច្បាស់ៗ​នូវ​ស្មាតហ្វូន​ថ្មី​ចំនួន​ពីរ​ម៉ូដែល​ ដែល​គេ​ហ៊ាន​អះអាង​ថា ជា​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Nokia ដែល​បាត់​មុខ​អស់​មួយ​រយៈ​ធំ បន្ទាប់ពី​ក្រុមហ៊ុន Microsoft ទិញ​យក។ នេះ​មាន​ន័យ​ថា លោក​អ្នក​នឹង​ជិត​បាន​ឃើញ​ទូរស័ព្ទ​ម៉ាក​សញ្ញា Nokia ស៊េរី​ថ្មី​ចរាចរ​នៅ​លើ​ទីផ្សារ​សាជាថ្មី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។


ទូរស័ព្ទ Nokia ទាំងពីរ​ម៉ូដែល​ត្រូវ​​ប្រភព​អះអាង​ថា នឹង​មាន​អេក្រង់​កម្រិត 2K បំពាក់​ដោយ​បន្ទះ​ឈីប Qualcomm Snapdragon 820 ហើយ​ក៏​មាន​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក IP68 មិន​ចាញ់​ស្មាតហ្វូន​ទំនើបៗ​បច្ចុប្បន្ន​ឡើយ។ តាម​ការ​បែកធ្លាយ​រូប Nokia នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា វា​នឹង​បំពាក់​អេក្រង់​ទំហំ ៥,២អ៊ីញ និង ៥,៥អីញ ហើយ​គាំទ្រ​កម្រិត​បង្ហាញ​រូប 2K នៅ​លើ​ស្មាតហ្វូន​ទាំងពីរ​ដូច​គ្នា។ យ៉ាងណា គេ​មិន​ទាន់​ហ៊ាន​ប្រាកដ​អំពី​កម្រិត resolution របស់​វា​នៅ​ឡើយ ប៉ុន្តែ​គេ​រំពឹង​ថា វា​នឹង​មាន​កម្រិត QHD resolution OLED នៅ​លើ​ទាំងពីរ​ស៊េរី​តែ​ម្ដង។

រីឯ​ទំហំ​កាមេរ៉ា​ហាក់​នៅ​ឆ្ងាយ​បន្តិច ដោយ​គេ​សន្និដ្ឋាន​ថា វា​អាច​មាន​ទំហំ 22.6MB។ នេះ​បើ​តាម​មតិ​អ្នក​គាំទ្រ​ផលិតផល Nokia លើកឡើង។ យោង​តាម​វែបសាយ GizmoChina ​ឱ្យ​ដឹង​ទៀត​ថា Nokia ទាំងពីរ​ស៊េរី​ថ្មី​នេះ នឹង​ត្រៀម​វាយ​លុក​ទីផ្សារ​ប្រទេស​ចិន ដែល​ម៉ូដែល ៥,៥អ៊ីញ​អាច​មាន​តម្លៃ​ប្រហែល ៥០០ដុល្លារ​អាមេរិក។ Nokia ស៊េរី​ថ្មី​ដែល​មិន​ទាន់​ស្គាល់​ឈ្មោះ​ទាំងពីរ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​វែកមុខ​នៅ​អំឡុង​ចុង​ឆ្នាំ២០១៦ ​នេះ​ហើយ ប៉ុន្តែ​អាច​ជា​មាន​លក់​ចាប់ពី​ត្រីមាស​ទី ១ ឆ្នាំ២០១៧៕


ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖  Thephnompenhtime
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)