តើទូរស័ព្ទ Android របស់អ្នកចាំបាច់ត្រូវមានកម្មវិធី Antivirus ដែរឬទេ?
ប្រភពរូប៖ www.techkillers.com
គេហទំព័រព័ត៌មានជាច្រើន សុទ្ធតែបានចុះផ្សាយអំពីការរាតត្បាតមេរោគប្រភេទ malware ដែលកំពុងញាំញីអ្នកប្រើទូរស័ព្ទ/ថេប្លេត Android។ មេរោគនឹងបង្កផលប៉ះពាល់ផ្សេងៗ ក្រៅពីអាចធ្វើឱ្យដំណើរការទូរស័ព្ទមិនប្រក្រតីហើយនោះ ថែមទាំងអាចលួចយកទិន្នន័យ ក៏ដូចជាព័ត៌មានហិរញ្ញវត្ថុផ្សេងៗរបស់អ្នកថែមទៀត។ បើអីចឹងតើអ្នកគួរតែប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ (Antivirus) នៅលើទូរស័ព្ទដៃឬមួយយ៉ាងណា?
ខណៈពេលកំពុងមានការជជែកគ្នាអំពីឥទ្ធិពលនៃមេរោគ malware លើប្រព័ន្ធប្រតិបត្តិការ Android នោះ លោកអ្នកអាចក្រឡេកមកមើលពីការការពារឧបករណ៍ Android ហើយតាមការសិក្សាស្រាវជ្រាវពីបណ្ដាក្រុមហ៊ុន Antivirus បានបង្ហាញថា អ្នកអាចមានសុវត្ថិភាពប្រសិនអនុវត្ត និងប្រុងប្រយ័ត្នចំពោះចំណុចគោលប៉ុន្មានចំណុចខាងក្រោម៖
+Android គឺទទួលបានការត្រួតពិនិត្យរកមេរោគ Malware ជាមុនហើយ៖
Android ខ្លួនឯង មាននូវមុខងារការពារមេរោគខ្លះភ្ជាប់មកស្រាប់ទៅហើយ។ មុនពេលធ្វើការសម្រេចចិត្ត ប្រើកម្មវិធី Antivirus ជំនួយនោះ ត្រូវប្រាកដថា តើវាមានអត្ថប្រយោជន៍ដែរឬអត់? ខាងក្រោមនេះគឺជាមុខងារពិសេសដែលមាននៅលើ Android OS ស្រេចទៅហើយ៖
-កម្មវិធី (app) Google Play គឺត្រូវបានស្កេនរក malware មុននឹងដាក់ឱ្យប្រើប្រាស់៖ ក្រុមហ៊ុន Google ប្រើសេវា (service) មួយឈ្មោះថា Bouncer ដើម្បីធ្វើការស្កេនកម្មវិធី (apps) ទាំងឡាយរកមើល malware ដោយស្វ័យប្រវត្តិនៅលើ Google Play Store។ មិនយូរនោះទេ កម្មវិធីដែលត្រូវបានគេបង្ហោះ ឬអាប់ឡូដចូល នឹងត្រូវ Boucer ធ្វើការឆែកឆេរ ហើយផ្ទៀងផ្ទាត់ថា តើជាមេរោគដែលស្ថិតក្នុងបញ្ជីកំណត់ malware, trojans និង sypware ឬទេ។

+Google Play អាចបញ្ជាឱ្យលុប (uninstall) នូវកម្មវិធី (apps) ទាំងឡាយដែលរកឃើញថា មានបង្កប់មេរោគ៖
ចំពោះកម្មវិធីដែលសង្ស័យមានបង្កប់មេរោគ (ឬ Malicious) នោះ Google មានលទ្ធភាពនឹងបញ្ជាលុប (uninstall) កម្មវិធីទាំងនោះ ចេញពីទូរស័ព្ទដៃរបស់អ្នកផ្ទាល់តែម្ដងបាន ចំពោះកម្មវិធីដែលអ្នកទាញចេញពី Google PLay។

+Android 4.2 អាចស្កេនមើលប្រភេទកម្មវិធីផ្ទេរទិន្នន័យលើអ៊ីនធឺណិត (sideloaded app)៖
ខណៈ ដែលកម្មវិធីនៅលើ Google Play ត្រូវបានឆែករកមើលមេរោគ malware ចំណែកប្រភេទកម្មវិធី sideloaded (បានដំឡើងពីកន្លែងផ្សេងក្រៅពី Google Play Store) គឺមិនត្រូវបានឆែករកមេរោគនោះទេ។ នៅលើ Android 4.2 នៅពេលអ្នក ចាប់ផ្ដើមប្រើពពួកកម្មវិធីនេះ នោះអ្នកនឹងទទួលបានសារដាស់តឿនបញ្ជាក់ថា កម្មវិធីអាចមានបញ្ហាលើផ្នែកសុវត្ថិភាព។ នេះក៏មានន័យថា ជាការឆែករកមើលមេរោគ malware ដែរ។

+Android 4.2 ប្លុក (block) ចោលសារ SMS ដែលផ្ទុកពាក្យបញ្ជាគ្រោះថ្នាក់៖
Android 4.2 នឹងបញ្ចៀសកម្មវិធីទាំងឡាយពីការផ្ញើសារដែលអាចកាត់ទឹកប្រាក់ប្រព័ន្ធទូរស័ព្ទដៃរបស់អ្នក ហើយនឹងផ្ដល់សារបញ្ជាក់ប្រាប់អ្នកប្រើ។ ជនដែលបង្កើតមេរោគ malware អាចប្រើវិធីសាស្ត្រនេះ ដើម្បីជញ្ជក់យល់ប្រយោជន៍ពីគណនីប្រព័ន្ធទូរស័ព្ទចល័តរបស់អ្នក ដើម្បីលួចប្រាក់ទុកសម្រាប់ខ្លួនឯង។

+Android ដាក់កម្រិត (restrict) ទៅលើកម្មវិធី (app)៖
ការអនុញ្ញាត (permission) របស់ Android និងប្រព័ន្ធ sandboxing អាចជួយកំណត់ដែននៃការរាតត្បាតមេរោគ malware បានមួយកម្រិត។ កម្មវិធីមិនអាចដំណើរការបានជាលក្ខណៈ background ហើយមិនអាចឃ្លាំមើលការបញ្ចូលទិន្នន័យ ឬភ្ជាប់ចូលទិន្នន័យដែលបានការពារនោះទេ ដូចជា ព័ត៌មានអំពីការចាយវាយអនឡាញពីកម្មវិធីគ្រប់គ្រាន់ហិរញ្ញវត្ថុជាដើម។

ចុះតើអ្នកនៅត្រូវការកម្មវិធីកម្ចាត់មេរោគ Antivirus ទៀតដែរឬទេ?
តាមការសិក្សាចង្អុលបង្ហាញថា ដើមកំណើត malware គឺចេញពីប្រភពទាញយកកម្មវិធីក្រៅពី Google Play Store។ ប្រសិនបើអ្នក ធ្វើការដំឡើងកម្មវិធីចេញតែពី Google Play នោះទូរស័ព្ទនឹងមានសុវត្ថិភាពខ្ពស់ កម្រជួបបញ្ហាណាស់។ ឧទាហរណ៍ កុំដំឡើងហ្គេមណាដែលទាមទារសិទ្ធិក្នុងការផ្ញើសារ SMS ចេញក្រៅនោះ។ កម្មវិធីមួយក្ដាប់តូច (ចំពោះកម្មវិធីដែលជាប់ទាក់ទងការផ្ញើ SMS) គឺមានការអនុញ្ញាតដើម្បីដំណើរការមុខងារ។

ប្រសិនបើអ្នកដំឡើងតែកម្មវិធីចេញពី Google Play នោះទេ អ្នកដូចជាមិនចាំបាច់អីត្រូវការ Antivirus ទៀតទេ។ ទោះជាយ៉ាងណា ប្រសិនអ្នកចូលចិត្តទាញយក app ចេញពីប្រភពមិនស្គាល់ច្បាស់ ពោលគឺក្រៅពី Google Play អ្នកគួរតែដំឡើងកម្មវិធីកម្ចាត់មេរោគណាដែលមានប្រសិទ្ធភាព ទុកគ្រាន់ផ្ដល់សុវត្ថិភាពជូនអ្នក។ ក្រៅពីប្រភព Google Play ហើយនោះ ប្រភេទកម្មវិធីមិនសូវទុកចិត្តបាន sildeload suspicious app អ្នកក៏អាចទាញយកចិត្តពី Amazon Appstore, ទាញយក Game ចេញពី Humble Indie Bundle, ឬដំឡើង Swype keyboard ចេញពីវែបសាយរបស់ Swype ផ្លូវការ ជាជាង download ហ្គេមចេញពីវែបសាយផ្សេងៗដែលមិនស្គាល់ច្បាស់៕
ដោយ៖ ឈុន ហួរ
ប្រភព៖Phnom Penh Time
ប្រភព៖Phnom Penh Time
Goods
ReplyDelete