នៅពេល Internet ឫ Wifi មានបញ្ហាយើងត្រូវពិនិត្យមើលអ្វីខ្លះ?
តើលោកអ្នកធ្លាប់មានបញ្ហាជាមួយនឹងការតភ្ជាប់ Internet ឬ ប្រព័ន្ធ Wi-Fi ដែរ ឬទេ? ហើយនៅពេលដែល Connection ទៅ Wi-Fi ជូនចាប់បាន ឬចាប់មិនបាន ម្យ៉ាងទៀតនៅពេលដែលយើងប្រើៗ Speed របស់វាធ្លាក់ចុះ ចំពោះ Router ខ្លះវាអាចដោះស្រាយបញ្ហាទំាងនេះបានមួយចំនួនដែរ ដូច្នេះ Router នឹង Modemសុទ្ធតែមានឧបករណ៍ឥតខ្សែ ហើយមានតួនាទីប្រហាក់ប្រហែលគ្នា ។
ខាងក្រោមនេះ យើងសូមណែនំាពីរបៀបដោះស្រាយខ្លះៗនៅពេលដែលលោកអ្នកជួបនឹងបញ្ហានេះ
Reboot Router
តើលោកអ្នកដែលធ្លាប់ Reboot វាដែរ ឬទេ? នេះគឺជាដំណោះស្រាយតូចតាចនៅពេលដែលជូបនឹងបញ្ហានេះ លោកអ្នកអាចសាកល្បងដកខ្សែថាមពល (Power) របស់Router ហើយរង់ចំាពី ទៅ បីវិនាទីហើយចំាដោតចូលវិញ ប្រសិនបើមាន Modem ដាច់ដោយឡែកលោកអ្នកធ្វើការដកខ្សែនោះដូចគ្នា ប៉ុន្តែឧបករណ៍មួយចំនួនក៏មានOptions ដើម្បីធ្វើការ Reboot ដែលដោយមិនចាំបាច់ដកខ្សែថាមពល ។
ត្រួតពិនិត្យទៅលើការឡើងកម្តៅ
ចំពោះការឡើងកម្តៅរបស់ Router ឬ Modem គឺជាបញ្ហាមួយដែលអាចធ្វើឲ្យ Internet របស់លោកអ្នកមានបញ្ហាដែរ និងអាចឈានទៅដល់ការខូចឧបករណ៍ផងដែរ ។ ការឡើងកម្តៅអាចមកពីការទទួលកម្តៅពីឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ឬអាចមកពីការស្ទះរន្ធខ្យល់ចេញចូលរបស់វា (airflow) ។
ពិនិត្យមើលខ្សែដែលតភ្ជាប់ជាមួយឧបករណ៍
នេះគឺជាការដោះស្រាយជាក់ស្តែងបំផុត ដែលមនុស្សភាគច្រើនតែងតែមានការចាប់អារម្មណ៍មុនគេបង្អស់ មុននឹងងាកទៅរកការដោះស្រាយដោយវិធីផ្សេង ជូនកាលអ្នកមាននរណាម្នាក់ដែលទៅដក ឬអាចរលុងខ្សែមកពីការដោតមិនស៊ុប ។
ត្រូវត្រួតពិនិត្យមើលទៅលើខ្សែថាមពល (Power) របស់ Router ឬ Modem តើមានចរន្តដែរ ឬទេ? ខ្សែតភ្ជាប់រវាង Router ទៅនិង Modem ខ្សែ Ethernet ទៅនឹង Router។
Post A Comment
No comments :