កម្មវិធីថ្មី សម្រាប់លេងកម្មវិធី និងហ្គេមរបស់ Android នៅលើកុំព្យូទ័រ
នេះគឺជាដំណឹង ដ៏ល្អថ្មីមួយទៀតហើយ សម្រាប់ប្រិយមិត្ត ដែលមានបំណង ចង់លេងហ្គេម របស់ប្រព័ន្ធ Android នៅលើ កុំព្យូទ័រ ដោយនៅក្នុង ពេលនេះ មានកម្មវិធីថ្មីមួយទៀតហើយ ដែលនឹងអនុញ្ញាតិ អោយលោកអ្នក អាចប្រើប្រាស់ កម្មវិធី និងហ្គេម របស់ Android នោះ នៅលើកុំព្យូទ័រ បានយ៉ាងងាយ។
កម្មវិធីថ្មីនេះដែរ មានឈ្មោះថា MEmu គឺជា emulator មួយប្រភេទ ដែលស្រដៀងទៅនឹង កម្មវិធី Bluestack ដែរ ក៏ប៉ុន្តែ គ្រាន់តែខុសគ្នា ត្រង់មុខងារចំនួន និងផ្ទៃអ៊ីនធើហ្វេស តែប៉ុណ្ណោះ។ ចំណែកឯ ល្បឿនវិញ អាចនិយាយបានថា គ្រាន់បើជាង ហើយប្រសិនបើ ប្រិយមិត្ត ទាំងអស់គ្នា ចង់សាកល្បងនោះ អាចធ្វើការទាញយកវា នៅទីនេះបាន ដោយចុចលើ តំណរភ្ជាប់ ខាងក្រោមនេះ៖
- ចុចទីនេះ ដើម្បីទាញយក កម្មវិធី MEmu (សម្រាប់កុំព្យូទ័រ)
សម្រាប់របៀបតម្លើងវិញ គឺលោកអ្នក គ្រាន់តែបើកតម្លើងធម្មតា តែប៉ុណ្ណោះ តែបន្ទាប់ពី តម្លើងហើយនោះ វាអាចនឹង បង្ហាញផ្ទាំង error ថា “MEmu has stopped …” តែសូមកុំបារម្ភអី។ លោកអ្នក គ្រាន់តែចាកចេញ ពីផ្ទាំង error នោះ ហើយទៅបើក វាសាឡើងវិញ នៅលើ Desktop វានឹងដំណើរការ ដោយស្វ័យប្រវត្តិ តែម្តង។
បញ្ជាក់ថា៖ កម្មវិធីនេះ ក៏អាចលេងហ្គេម ក្រាហ្វិកធំៗ ដូចជាហ្គេម VainGlory បានផងដែរ !!!
ដូចនេះ ដើម្បីផ្លាស់ប្តូរ ចំណីអារម្មណ៍ថ្មី ជាមួយនឹង ការលេងហ្គេម ឬប្រើប្រាស់ កម្មវិធីរបស់ Android នៅលើកុំព្យូទ័រនោះ លោកអ្នក អាចសាកល្បង ជាមួយនឹង កម្មវិធីមួយនេះបានណា។
I want to play iOS on my window
ReplyDeletedo you have ?
Sorry We not.
DeleteI have problem installing tensor flow and android studio. Can you do video turtorial in Khmer bro?
ReplyDeleteI have problem installing tensor flow and android studio. Can you do video turtorial in Khmer bro?
ReplyDelete