News Technology

[technology][bleft]

How To

[Ikhnow][bsummary]

កម្មវិធី Microsoft Word, Excel និង PowerPoint ទទួល​បាន​កំណែ​អាប់ដេត​ថ្មី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android

ក្រុមហ៊ុន​ Microsoft បានបញ្ចេញកំណែអាប់ដេតថ្មី សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android ដោយបន្ថែមមុខងារ មានប្រយោជន៍ យ៉ាងច្រើន។ សម្រាប់កំណែ អាប់ដេតថ្មី នៃកម្មវិធី ទាំង 3 នេះដែរ យើងនឹង អាចចែករំលែក ឯកសារ របស់យើង តាមរយៈ បណ្តាញសង្គម 2 ទៀតគឺ WeChat និង QQ ហើយរបៀប នៃការបង្កើត គណនី Microsoft ក៏កាន់តែ ងាយស្រួល ជាងមុនដែរ។
cover
កំណែថ្មីសម្រាប់កម្មវិធី Microsoft Word គឺយើង អាចធ្វើការ Highlight ពណ៌ លើអត្ថបទ របស់យើងបាន ច្រើនពណ៌ ជាងមុន។ Microsoft ក៏បានបន្ថែម មុខងារ Smart Lookup ដែលមុខងារនេះ ពីមុនមានតែ នៅលើ កុំព្យូទ័រ ឥឡូវយើង ក៏អាច ប្រើប្រាស់មុខងារ នេះលើ ស្មាតហ្វូន បានដែរ។
1
សម្រាប់កំណែអាប់ដេតនៃ Microsoft Excel វិញ គឺវា អាប់ដេតត្រង់ Table និង មុខងារ Paste។ ហើយយើងក៏អាច បង្វិលអត្ថបទ ដើម្បីមើល ឯកសារ ផ្តេកក៏បាន បញ្ឈរក៏បាន។ ចំណែកឯ Microsoft PowerPoint វិញ គឺទទួលបាន កំណែអាប់ដេត លើមុខងារ Multimedia Playback ដោយយើង អាចចាក់វីដេអូ ដែលមាន ក្នុង Slide PowerPoint បាន។
2 3
ដើម្បីទទួលបានកំណែអាប់ដេតទាំងនេះ សូមចូល ទៅកាន់ Google Play Store រួចធ្វើការ អាប់ដេតវា ក្រោយការ អាប់ដេតនោះ អ្នកនឹងឃើញ ចំនុចខុស ប្លែកពី Version ចាស់ ដោយវាងាយ ស្រួលប្រើ ជាងមុន។
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)