ការបង្ហាញលក្ខណៈសម្បត្តិរបស់ Xiaomi Redmi Note 3
Xiaomi Redmi Note 3 គឺជាស្មាតហ្វូន កម្រិតល្អ បង្គួរមួយ ដែលបំពាក់
មុខងារស្គ្រេន ម្រាមដៃដំបូង គេបង្អស់របស់ ក្រុមហ៊ុន Xiaomi ហើយវាមាន
រូបរាងប្រណិត ដោយតួខ្លួន របស់វាស្រោប ដោយអាលុយ មីញូម និង មានកម្លាំង
ម៉ាស៊ីនខ្លាំង មិនចាញ់កំពូល ស្មាតហ្វូន ផ្សេងៗប៉ុន្មានទេ។ ហើយដើម្បី
ស្វែងយល់អំពីវាអោយ កាន់តែច្បាស់ ថាតើវា មានកម្លាំងម៉ាស៊ីន ខ្លាំងប៉ុន ណានោះ
សូមតាមដានខាងក្រោមនេះ។
រចនាបថ
Xiaomi Redmi Note 3 មានបណ្តោយ ប្រវែង 150 មីលីម៉ែត្រ, ទទឹង 76 មីលីម៉ែត្រ និង កម្រាស់រាងក្រាស់ បន្តិច 8.7 មីលីម៉ែត្រ។ ផ្នែកខាងក្រោយ មានសភាព ទាលសងខាង ស្រោបដោយ លោហធាតុ និង មាន ស៊ិនស័រ សម្រាប់ស្គ្រេន ម្រាមដៃ រាងមូលនៅ ខាងក្រោយ ខ្នងទូរស័ព្ទ។ បែបនេះ ពេលដែល យើងលើក ទូរស័ព្ទមកកាន់ ក្នុងដៃ គឺវាងាយស្រួល ក្នុងការដោះសោរ ទូរស័ព្ទ បានរហ័ស។ ប៊ូតុង បិទបើក និង ប៊ូតុង តម្លើង និង បន្ថយសម្លេង គឺស្ថិតនៅផ្នែក ខាងស្តាំ រីឯផ្នែក ខាងឆ្វេង គឺមានរន្ធ សម្រាប់ដាក់ ស៊ីមកាតប្រភេទ Micro ចំនួន 2 ដែលអាច ប្រើប្រាស់ ប្រព័ន្ធ 4G បាន។ ចំពោះរន្ធ សម្រាប់ផ្ទុក មេម៉ូរីខាងក្រៅ គឺមិនមាន ទេលើស្មាតហ្វូន មួយនេះ។
អេក្រង់
Redmi Note 3 មានអេក្រង់ 5.5 អ៊ីញប្រភេទ IPS ដែលអាចបង្ហាញ កម្រិតភាពច្បាស់ បានត្រឹម កម្រិត Full HD (1080×1920 ភិចស៊ែល) និង ដង់ស៊ីតេ អេក្រង់ 403 ppi។ វាមានសមត្ថភាព អាចបង្ហាញ រូបភាព និង ចាក់វីដេអូ បានច្បាស់ គួរសម។
ប្រព័ន្ធប្រតិបត្តិការ
យើងអាចនិយាយបានថាកម្លាំងម៉ាស៊ីនរបស់ Redmi Note 3 គឺខ្លាំង ព្រោះវាត្រូវ បានបំពាក់មក ជាមួយនិង បន្ទះឈីប ប្រភេទ MediaTek Helio X10 មានកម្លាំង ម៉ាស៊ីន 64 bit ដែលមាន CPU ចំនួន 8 គ្រាប់ប្រភេទ Cortex-A53 រត់បានល្បឿន 2GHz ហើយវាមាន GPU ប្រភេទ PowerVR G6200។ ចំពោះរ៉េម និង អង្គផ្ទុក ទិន្នន័យមាន 2 ជំរើសគឺ រ៉េម 3GB ជាមួយអង្គ ផ្ទុកទិន្នន័យ 32GB និង រ៉េម 2GB ជាមួយ អង្គផ្ទុកទិន្នន័យ 16GB។
កាមេរ៉ាមុខ និង ក្រោយ
សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន កម្រិតល្អបង្គួរ មួយនេះ មានទំហំ 13 មេហ្គាភិចស៊ែល មាន Flash ជំនួយការ ថតរូប ចំនួន 2 គ្រាប់ និង កាមេរ៉ាមុខ ទំហំ 5 មេហ្គាភិចស៊ែល។ ស្មាតហ្វូនមួយ នេះអាចអោយ ថតវីដេអូ បានត្រឹម កម្រិត Full HD ក្នុងល្បឿន 30 fps ហើយវាក៏ គ្មានមុខងារ សម្រាប់ទប់ លំញ័រ OIS ដែរ។
ថាមពលថ្ម
ថាមពលថ្មគឺជាចំនុចមួយ ដែលធ្វើអោយ ស្មាតហ្វូនមួយ នេះទទួល ចំណាប់អារម្មណ៍ ខ្លាំងដែរ ដោយវាមាន ថាមពលថ្ម ទំហំ 4000 មីលីអំពែ ហើយថែមទាំង បំពាក់បច្ចេកវិទ្យា សាកថ្មលឿន ទៀតផង។
ចំណាប់អារម្មណ៍
សម្រាប់ខ្ញុំ ខ្ញុំពិតជាពេញចិត្ត នឹងស្មាតហ្វូន កម្រិតល្អបង្គួរ មួយនេះ ព្រោះ Xiaomi Redmi Note 3 អាចបំពេញ តម្រូវការ ការងារ របស់ខ្ញុំបាន មិនចាញ់ ស្មាតហ្វូនលំដាប់ កំពូលទេ ហើយអ្វី ដែលទាក់ទាញចំណាប់ អារម្មណ៍ខ្ញុំ និង មនុស្សរាល់គ្នា លើស្មាតហ្វូន មួយនេះ គឺទ្រនាប់ស្គ្រេន ម្រាមដៃ ដែលអាច សម្គាល់ក្រយ៉ៅ ដៃរបស់យើង បានរហ័សបំផុត។ ជាមួយនឹង តម្លៃប្រហាក់ ប្រហែល $250 ខ្ញុំគិតថា វាសាកសម ណាស់សម្រាប់ អ្នកដែលមាន ថវិកាមធ្យម ហើយចង់បាន ទូរស័ព្ទ ដែលមាន កម្លាំងម៉ាស៊ីន ខ្លាំង។

Post A Comment
No comments :