ប្រយ័ត្នក្រុមហ៊ុនកាត់លេខទូរស័ព្ទចោលដោយមិនដឹងខ្លួនណា! ស្វែងយល់ពីរបៀបឆែកមើល ថាតើស៊ីមអ្នក ទិញដោយប្រើអត្តសញ្ញាណប័ណ្ណត្រឹមត្រូវរឺយ៉ាងណា
ដូចយើងបានដឹងហើយថា អគ្គស្នងការដ្ឋាននគរបាលជាតិ
នឹងធ្វើការរឹតបន្តឹងខ្លាំង ទៅលើការប្រើប្រាស់ស៊ីមកាតណា
ដែលមិនបានចុះឈ្មោះដោយប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ ត្រឹមត្រូវ
នឹងត្រូវកាត់លេខចេញពីប្រព័ន្ធ។ ដោយយោងតាមរបាយការណ៍ លេខទូរស័ព្ទ រហូតដល់
14 លានលេខឯណោះកំពុងប្រើប្រាស់ តែមិនបាន
ភ្ជាប់មកជាមួយលិខិតស្នាមត្រឹមត្រូវឡើយ ហើយក្នុងនោះ
ក៏អាចមានលេខអ្នកផងដែរ។ ហេតុដូច្នេះហើយ
សូមស្វែងយល់អំពីរបៀបឆែកបញ្ជាក់ទាំងអស់គ្នា ថាលេខយើងបានទិញដោយប្រើ
អត្តសញ្ញាណប័ណ្ណត្រឹមត្រូវ រឺយ៉ាងណា ចៀសវាងក្រុមហ៊ុន កាត់លេខចោល
ដោយមិនដឹងខ្លួន។
របៀបឆែកលេខសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Smart Axiata
របៀបឆែកលេខសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Cellcard
កុំភ្លេចឆែកមើលទាំងអស់គ្នាណា ថាតើស៊ីមកាតដែលអ្នកកំពុងប្រើប្រាស់ ជារបស់អ្នកមែន រឺក៏យ៉ាងណា? ប្រសិនបើស៊ីមកាតនោះ នៅមិនទាន់បានភ្ជាប់ឯកសាររបស់អ្នកណាទេ អ្នកអាចទៅភ្ជាប់បាននៅក្រុមហ៊ុន។ ក៏ប៉ុន្តែប្រសិនបើលេខនោះ ទិញដោយប្រើអត្តសញ្ញាណប័ណ្ណ ឳពុកម្តាយ បងប្អូន រឺមិត្តភក្កិនោះ អ្នកក៏គប្បីទៅប្តូរដាក់របស់ខ្លួនឯង វិញផងដែរ ចៀសវាងមានបញ្ហានៅថ្ងៃមុខ។
របៀបឆែកលេខសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Smart Axiata
- ចុច *567# ហើយចុចបញ្ជូន
- វានឹងឆ្លើយតបនូវឈ្មោះម្ចាស់ទូរស័ព្ទ និង លេខអត្តសញ្ញាណប័ណ្ណ/ លិខិតឆ្លងដែនជាក់ជាមិនខាន។
- ប្រសិនបើឈ្មោះនោះ មិនមែនជារបស់អ្នក រឺក៏មិនបានបង្ហាញជានរណាទាំងអស់ អ្នកអាចទៅចុះឈ្មោះ ស៊ីមនោះជារបស់អ្នកបាន នៅតាមទីស្នាក់ការនានា។
របៀបឆែកលេខសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Cellcard
- ខលទៅកាន់លេខ 812 ដើម្បីសួរបញ្ជាក់
- ប្រសិនបើលេខនោះមិនមែនជារបស់អ្នក អ្នកអាចទៅចុះឈ្មោះដោយផ្ទាល់ នៅក្រុមហ៊ុន Cellcard រឺធ្វើបានតាមរយៈអនឡាញតាមរយៈវេបសាយមួយនេះ http://www.cellcard.com.kh/profile/
- សរសេរសារ Check info រួចផ្ញើរទៅកាន់លេខ 200
- ប្រសិនបើអ្នកនៅតែគ្មានសារឆ្លើយតបទេ សូមហៅទៅលេខ 1777 ដើម្បីសាកសួរបន្ថែម
- ដើម្បីភ្ជាប់អត្តសញ្ញាណប័ណ្ណជារបស់អ្នកនោះ អ្នកអាចទាក់ទងនៅតាមទីស្នាក់ការរបស់ Metfone បាន។
កុំភ្លេចឆែកមើលទាំងអស់គ្នាណា ថាតើស៊ីមកាតដែលអ្នកកំពុងប្រើប្រាស់ ជារបស់អ្នកមែន រឺក៏យ៉ាងណា? ប្រសិនបើស៊ីមកាតនោះ នៅមិនទាន់បានភ្ជាប់ឯកសាររបស់អ្នកណាទេ អ្នកអាចទៅភ្ជាប់បាននៅក្រុមហ៊ុន។ ក៏ប៉ុន្តែប្រសិនបើលេខនោះ ទិញដោយប្រើអត្តសញ្ញាណប័ណ្ណ ឳពុកម្តាយ បងប្អូន រឺមិត្តភក្កិនោះ អ្នកក៏គប្បីទៅប្តូរដាក់របស់ខ្លួនឯង វិញផងដែរ ចៀសវាងមានបញ្ហានៅថ្ងៃមុខ។
Post A Comment
No comments :