News Technology

[technology][bleft]

How To

[Ikhnow][bsummary]

តើអ្នកដឹងថាការកប្រាក់ចំណូលពី Youtube ដោយរបៀបណាខ្លះ?

អ្នកដែរមើល Youtubeរាល់ថ្ងៃដឹងថាគេរកប្រាក់ចំណូលពីYoutube ដោយរបៀបណាខ្លះទេ?

yotube-zengin

​​​​​​​​​​​​​​​​មុន​ឈាន​ដល់​ការ​ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើ​ មក​ស្វែង​យល់​ការ​យល់​ច្រឡំ​មួយ​ចំនួន​ដែល​មនុស្ស​តែង​ចែក​រំលែក​តៗ​គ្នា​ជា ​មុន​សិន។

@ការ​យល់​ច្រឡំ​ទី​មួយ៖ អ្នក​ចុះ​ឈ្មោះ​ (Subscriber) កាន់​តែ​ច្រើន​ → ​ចំណូល​កាន់​តែ​ច្រើន
ជាក់​ស្ដែង៖ ​ចំនួន​អ្នក​ចុះ​ឈ្មោះ​គ្មាន​ពាក់​ព័ន្ធ​អ្វី​សោះ​ជា​មួយ​នឹង​ចំណូល។ អ្នក​មាន​ចំនួន ​Subscriber​ ១​សែន​អ្នក​​អាច​រក​ចំណូល​បាន​ ១​ពាន់​ដុល្លារ​ ហើយ​អ្នក​​ដែល​មាន​ចំនួន​ Subscriber ​១​ម៉ឺន​នាក់​ក៏​អាច​រក​ចំណូល​បាន ​១​ពាន់​ដុល្លារ​ដូច​គ្នា។

@ការ​យល់​ច្រឡំ​ទី​ពីរ៖ ចំនួន​ទស្សនា​កាន់​តែ​ច្រើន​ → ​ចំណូល​កាន់​តែ​ច្រើន
ជាក់​ស្ដែង៖ ចំនួន​ទស្សនា​​​សម​ល្មម​អាច​នឹង​កំណត់​បាន​ថា​វីដេអូ​មួយ​រក​ចំណូល​បាន​ ប៉ុន្មាន​ ប៉ុន្តែ​វា​នៅ​តែ​​មិន​មែន​ជា​វិធី​​គណនា​ដ៏​ត្រឹម​ត្រូវ​​មួយ​នោះ​ទេ។
​​​​​​
ការ​ពន្យល់​អំពី​ចំណូល​វីដេអូ​ YouTube៖
YouTube ​មិន​ផ្ដល់​កម្រៃ​ទៅ​លើ​ចំនួន​ Subscriber ​ដែល​អ្នក​​មាន​ ឬ​ចំនួន​ Share ដែល​វីដេអូ​​អ្នក​​មាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​​គឺ​គេ​ផ្ដល់​កម្រៃ​ទៅ​លើ​ចំនួន​ Share ដែល​គេ​ទទួល​បាន​ពី​ការ​ដាក់​​​​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ​នោះ។ រង្វាស់​នេះ​ហៅ​ថា​ Cost Per Click(CPC) ចំណូល​ដែល​​ក្រុមហ៊ុន​ Google អាច​រក​បាន​រៀង​រាល់​ពេល​ពាណិជ្ជកម្ម​មួយ​បង្ហាញ​ឡើង។ ចំណូល​ពី​ CPC នេះ​មិន​ជាក់​លាក់​នោះ​ទេ​ ពោល​តែង​ផ្លាស់​ប្ដូរ​ទៅ​តាម​​ពេល​វេលា​ ​មាតិកា ឬ​ប្រភេទ​ពាណិជ្ជកម្ម។

ក្រុមហ៊ុន​ Google បាន​កំណត់​ទម្រង់​ចំណូល​ YouTube ដូច​ខាង​ក្រោម​នេះ៖
-៤៥​%​ នៃ​ចំណូល​ដែល​ទទួល​បាន​ពី​ Google adsense ​ក្រុមហ៊ុន​ Google ជា​អ្នក​ប្រមូល​យក
-នៅ​សល់​ ៥៥%​ ត្រូវ​ប្រគល់​ឲ្យ​គណនី​ YouTube​​​​​​​​

ដូច​នេះ​ចំណូល​ដែល​អ្នក​រក​បាន​មិន​ផ្អែក​លើ​ ចំនួន​ទស្សនា​ ឬ​ Subscriber ឡើយ​​ ប៉ុន្តែ​ផ្អែកដៃ​គូ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម​របស់​អ្នក​​ ហើយ​​ពាណិជ្ជកម្ម​នោះ​ទទួល​បាន​ការ​ចុច​​ចូល​ក្នុង​កម្រិត​​​ណា​ដែរ។

យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​វិបសាយ​ពាណិជ្ជកម្ម​មួយ​បាន​បែង​ចែក​ប្រភេទ​កម្រៃ​​ពាណិជ្ជកម្ម​ដូច​ខាង​ក្រោម៖

-Pre-roll ads (វីដេអូ​ពាណិជ្ជកម្ម​ដែល​ផ្សាយ​​មុន​ពេល​វីដេអូ​មួយ​ចាប់​ផ្ដើម​លេង)៖ ​៥​ដុល្លារ​សម្រាប់​ចំនួន​​ទស្សនា​១០០០​ដង

-Banner ads (ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម)៖ ០,៨​ដុល្លារ​សម្រាប់​ចំនួន​ទស្សនា​១០០០​ដង
​​​​​​​
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)