News Technology

[technology][bleft]

How To

[Ikhnow][bsummary]

កម្មវិធី Apple Music សំរាប់ Android អនុញ្ញាតិឱ្យអ្នកប្រើប្រាស់ រក្សាទុកបទចំរៀង ទៅក្នុងកាតមែម៉ូរី

Apple-Music
ក្រុមហ៊ុន Apple បានដាក់បញ្ចេញ កំណែទំរង់ថ្មី កម្មវិធីស្តាប់បទចំរៀង Apple Music សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android ហើយ ដោយបន្ថែមនូវមុខងារថ្មីមួយគឺ អនុញ្ញាតិឱ្យអ្នកប្រើប្រាស់ រក្សាទុកបទចំរៀង ទៅក្នុងកាតមែម៉ូរី បាន។ ដូចនេះ អ្នកប្រើប្រាស់ អាចចាក់វាលេងឡើងវិញ ដោយមិនចាំបាច់ មានអីុនធើណែត នោះទេ។

នេះ គឺជា គុណសម្បត្តិមួយ ដែល អ្នកប្រើប្រាស់ iOS នឹងច្រណែន ព្រោះ iPhone/iPad មិនអាចប្រើ កាតមែម៉ូរីុ បន្ថែមបាននោះទេ ហើយ ទំហំផ្ទុកទិន្នន័យធំបំផុត គឺមានតែ 128GB នោះទេ ខណៈដែល មែម៉ូរីកាត បច្ចុប្បន្ន អាចផ្ទុកទិន្នន័យបានរហូត 512GB ហើយអ្នកប្រើប្រាស់ អាចប្តូរផ្លាស់ មែម៉ូរីកាត ដើម្បីរក្សាទុកចំរៀងទាំងនោះ ដែលធ្វើអោយ ការរក្សាទុក គ្មានព្រំដែន។
គួររំលឹកថា សេវា Apple Music គឺជា សេវាស្តាប់បទចំរៀង អនឡាញ តាមតំរូវការ គ្មានដែនកំណត់ ហើយអ្នកប្រើប្រាស់ថ្មី អាចប្រើប្រាស់វា សាកល្បងបាន 3 ខែ ដោយឥតគិតថ្លៃ មុននឹងផ្លាស់ទៅសេវា គិតថ្លៃ $9.99 ក្នុងមួយខែ៕
ប្រភព: Plays Store

Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)