News Technology

[technology][bleft]

How To

[Ikhnow][bsummary]

ម្មវិធីរៀបចំឯកសារ និង​រូប​ភាព​ផ្សេងៗ​បាន​យ៉ាង​ស្ទាត់​ជំនាញ​សំរាប់ iPhone និង iPad

នេះជាកម្មវិធីមួយដែលមាន​អត្ថប្រយោជន៍​ច្រើន ដែល​ធ្លាប់​គិត​ថ្លៃ 3 ដុល្លារ ហើយនៅ​ពេល​នេះ​មាន​ដាក់​ឲ្យ​ដោន​ឡូដ​ឥត​គិតថ្លៃ ប៉ុន្តែ​មាន​រយៈ​ពេល​កំណត់ ដូចនេះ​មិត្តអ្នក​អាន​ដែលចង់​បានក​ម្មវិធី​នេះ​យក​ទៅ​ប្រើ​ប្រាស់​គួរតែប្រញាប់ដោនឡូដកម្មវិធីនេះភ្លាមទៅ។ កម្មវិធីបើកមើលកន្លែងផ្ទុកឯកសារ​បែបនេះ​មិន​មាន​មកស្រាប់ជាមួយប្រព័ន្ធប្រតិបត្តិការ iOS នោះទេ ដូចនេះតម្រូវឲ្យអ្នកប្រើប្រាស់​ដោនឡូដ​កម្មវិធី​បន្ថែម។
1 (3)
កម្មវិធីនេះមានឈ្មោះថា File Manager App ជាប្រភេទកម្មវិធីផ្ទុកឯកសារដែលយើងបាន​ដោនឡូដ​តាមរយៈ iTunes, Internet, Dropbox, Email និងពីកម្មវិធីផ្សេងៗទៀត ហើយអាចបើកមើលបាន​នៅក្នុង​កម្មវិធីនេះ, អ្នកអាចរៀបចំឯកសារទាំងនោះបានជាមួយកម្មវិធីមួយនេះ, អ្នកអាចធ្វើការព្រីន​ឯកសារ​ទាំងនោះ, អាច Zip ឬ Unzip បាន, ប្តូរទីតាំង​ឯកសារ, បង្កើត Folder ថ្មី, ប្តូរឈ្មោះឯកសារ។ ជាពិសេសនោះ កម្មវិធីនេះអាចបើកឯកសារ Powerpoint, Excel, Word, keynote, Numbers, Pages, រូបភាព, ចំរៀង, វីដេអូ និងឯកសារ Zip បាន។
2 (1)
កម្មវិធីនេះអាចដំនើរការបាននៅលើ iPad, iPod Touch និង iPhone ដែលដំនើរការប្រព័ន្ធប្រតិបត្តិការ iOS7 ឡើងទៅ។ ដើម្បីឲ្យ​ឯកសាររបស់អ្នកមានសណ្តាប់ធ្នាប់ ងាយស្រួលក្នុងការបង្ហាញ អ្នកអាចសាក​ដោនឡូដ​កម្មវិធីនេះយកទៅប្រើប្រាស់បាន ថែមទាំងចំនេញបានកម្មវិធីដែលមានតម្លៃ 3 ដុល្លារទៀតផង នេះពិតជាប្រសើរមែនទែន។
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :


សូមស្វាគមន៍មកកាន់គេហទំពរ័ពត៏មានបច្ចេកវិទ្យាជាភាសារខ្មែរ-សម្រាបសិស្សនិស្សិតដែលមានបំណងចង់ចែករំលែកចំណេះដឺងផ្សេងៗ ទៅកានមិត្ដភក្ដ ឫមានអ្វីដែលបង្កើតដោយខ្លួនឯង ទាក់ទងនឹង រចនារូបភាព កម្មវិធី គន្លឺះ​...ចង់អោយគេហទំពរ័ជួយចែករំលែកជូន សូមផ្ញើអ៊ីមែល vechet70@gmail.com ឫ 093​840​726​ ។ យើងខ្ញុំសូម អគុណ!​ សំរាប់ការគាំទ្រគេហទំព័រយើងខ្ញុំ​:)