ពាក្យបច្ចេកវិទ្យាខ្លះៗ ក្នុងវិស័យព័ត៌មានវិទ្យា
MySQL (My S-Q-L) អានថា ម៉ាយ អេស គ្យូ អិល វាមិនត្រូវបានអានជា ម៉ាយស៊ីគ្វេល នោះទេ ។ MySQL បង្កើតឡើងដោយការប្រើប្រាស់ C និង C++ code ហើយត្រូវបានផ្សព្វផ្សាយប្រើប្រាស់ក្នុងអំឡុងខែ ឧសភា ឆ្នាំ ១៩៩៥ (ជាលក្ខណៈ Initial Release) ដោយក្រុមហ៊ុន MySQL AB ។ ប៉ុន្តែបច្ចុប្បន្នវាស្ថិតនៅក្រោមការទ្រទ្រង់ដោយក្រុមហ៊ុន Sun Microsystems ។
MySQL ជាកម្មវិធី Open Source សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងប្រព័ន្ធទិន្នន័យ (RDBMS-Relational Database Management System) ដូចជាសម្រាប់ Web Database, E-Commerce, Data Warehouse, Logging Application ។
MySQL អភិវឌ្ឍន៍ឡើងតម្រូវសម្រាប់អ្នកឯកទេស C/C++, Java, Perl, PHP និង Python ក្នុងការយកវាជា Back-End ក្នុងមុខងាជាប្រព័ន្ធគ្រប់គ្រងទិន្នន័យ ។ ប៉ុន្តែបច្ចុប្បន្ននេះ MySQL បានបន្ថែមនូវមុខងារ data connection មួយចំនួនទៀតដូចជា OLE DB និង ODBC សម្រាប់អ្នកនិយមភាសាកម្មវិធី (Programming) ដែលអភិវឌ្ឍន៍ដោយ Microsoft ក្នុងនោះក៏មានលទ្ធភាពសម្រាប់ក្រុមគ្រួសារ .Net ផងដែរ ។ MySQL ក៏ជាការពេញនិយមផងដែរសម្រាប់អ្នកអភិវឌ្ឍន៍ និងគ្រប់គ្រងគេហទំព័រដោយសារភាពរហ័ស និងគួរឲ្យទុកចិត្តពីប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យតាមរយៈវា ។
MySQL អាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការណ៍ Windows, UNIX, Linux និង Mac ។
Log file ជា text file បង្កើតឡើងសម្រាប់ផ្ទុកព័ត៌មាននិងពេលវេលាដែលកើតមានសម្រាប់ system ឬ software ដែលបានប្រើ ឬ access ។ ឧទាហរណ៍ Web server តាមរយៈ log file របស់វាយើងអាចវិភាគពីការចូលទៅកាន់ Website របស់យើងថាតើ client មកពីណាហើយពេលវេលាណាដែលពួកគេឧស្សាហ៍បើក Website ។ ដូច្នេះ log file មានប្រយោជន៍សម្រាប់យើងក្នុងការគ្រប់គ្រង និង debug កម្មវិធីដែលបានបង្កើត ។
Login ជាសកម្មភាពនៃព្យាយាមចូលតាមរយៈសិទ្ធិដែលមានក្នុងការចូលទៅកាន់កុំព្យូទ័រ, ប្រព័ន្ធ Networks ឬប្រព័ន្ធសុវត្ថិភាពផ្សេងទៀតនៅលើ internet ។ ឧទាហរណ៍ យើងប្រើប្រាស់លេខសម្ងាត់ (Password) និងឈ្មោះ (User Name) ដើម្បីចូលទៅកាន់ ANT ក្នុងការបង្ហាញចំនេះដឹងដល់ក្រុមហ៊ុនផ្សេងៗ ដោយការ login តាមរយៈ http://www.ant.com.kh/signin.aspx
Macro ជា Key ឬ សញ្ញា ឬក៏ជាឈ្មោះតំណាងឲ្យនូវសំណុំនៃ Commands (ពាក្យបញ្ជា) ដើម្បីប្រើឲ្យកើតមាននូវសកម្មភាពអ្វីមួយនិយាយឲ្យងាយ macro ដូចគ្នានឹងពាក្យថា shortcut ។ ឧទាហរណ៍ ខ្ញុំបង្កើត ឬចង Key ណាមួយលើ Keyboard ដើម្បីប្តូរ font ក្នុង Microsoft Word នេះមានន័យថានឹងបង្កើត macro ។
Icon ជារូបសញ្ញាប្រើជាទូទៅសម្រាប់តំណាងឲ្យ softwares, files, folders, disks ឬ tools ផ្សេងៗទៀត ។ ជានិច្ចកាល icon គេបង្កើតក្នុងទំហំ ១៦ x ១៦ pixels ឬ ៣២ x ៣២ pixels ។
Pixel (Picture Element) ជាធាតុផ្សំដែលធ្វើឲ្យចេញជារូបភាព វាត្រូវបានតម្រៀបជាលក្ខណៈ ២ ទិសដៅគឺ (x, y) គេអាចគិតចំនួន pixels នៃរូបភាពតាមរយៈផលគុណចំនួន pixels ក្នុងទិសដៅអាប់ស៊ីស (Width) ជាមួយនឹងទិសដៅអ័រដោនេរ (Height) ឧទាហរណ៍ ចំនួនសរុបនៃ pixels របស់រូបភាពដែលមានទំហំ 640 x 480 = 307,200 pixels ឬស្មើរនឹង 0.3 megapixels ។
Table ជា object ដ៏សំខាន់មួយនៅក្នុងការគ្រប់គ្រង database យើងអាចនិយាយបានថាវាជា container សម្រាប់ផ្ទុកទិន្នន័យ ដែលជាប្រភពនៃព័ត៌មាន ។
Table កើតឡើងដោយបណ្តុំរវាង columns (fields) ហើយនិង rows (records) ។
Labels
Ikhnow
Post A Comment
No comments :